ព្រឹកនេះ ក្រសួងទេសចរណ៍ ផ្សព្វផ្សាយស្ដង់ដារបង្គន់អនាម័យសាធារណកម្ពុជា និងពិធីប្រកាសយុទ្ធនាការ កម្ពុជាស្អាត
24-08-2017 09:03
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានបើកពិធីផ្សព្វផ្សាយស្ដង់ដារបង្គន់អនាម័យសាធារណៈកម្ពុជា អមជាមួយពិធីប្រកាសយុទ្ធនាការ កម្ពុជាស្អាត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ មន្ត្រីអន្តរក្រសួង អភិបាល-អភិបាលរងខេត្ត កម្លាំសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្ស-និស្សិតជាច្រើននាក់ផងដែរ៕