(ភ្នំពេញ)៖ នៅរាត្រីឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ខុទ្ទកាល័យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន សូមស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ចំពោះជនអន្ធពាលឈ្មោះនៅលើ Facebook «Hai Khmerkrom» ដែលបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរ (កាត់តរូបភាព) ដល់ជីវិតថ្នាក់ដឹកនាំកំពូលនៃក្រសួងការពារ ដែលបានរួមចំណែកក្នុងរំដោះ និងសង្រ្គោះជាតិ និងកសាងសង្គមប្រវត្តិសាស្រ្តខ្មែរ។

ខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថានេះគឺជាទង្វើប្រកបដោយភាពអសីលធម៌ និងអមនុស្សធម៌ដែលមិនត្រូវឱ្យ មាននៅក្នុងសង្គម និងមាតុភូមិរបស់យើង ដែលកំពុងមានការអភិវឌ្ឍប្រកបដោយវប្បធម៌ និងអរិយធម៌រីកចម្រើនក្នុងសេចក្ដីថ្លៃថ្នូជាអរិយប្រទេសមួយរួចទៅហើយ ទាំងក្នុងតំបន់ និងអន្តរជាតិ។

ប្រការនេះមិនត្រឹមតែចំពោះថ្នាក់ដឹកនាំនោះទេ សូម្បីតែចំពោះប្រជាជនធម្មតា ក៏សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ និងដាក់ទោសទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រជាធរមានថែមទៀតឲ្បានធ្ងន់ធ្ងរ៕

ខាងក្រោមជារូបភាពជនអន្ធពាលឈ្មោះនៅលើ Facebook  Hai Khmerkorm កាត់តប្រមាថដល់ជីវិត