(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន KOFI នឹងរៀបចំប្រឡងធ្វើតេស្តសមត្ថភាពយុវជន ដែលកំពុងបម្រើការងារតាមភោជនីយដ្ឋាន ហាងកាហ្វេ ឬសណ្ឋាគារ ដែលមានជំនាញឆុងកាហ្វេ (Barista) ដើម្បីផ្តល់វិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពស្របតាមស្តង់ដាអាស៊ាន។
សម្រាប់ជ័យលាភី នឹងត្រូវបានទទួលស្គាល់ថា មានសមត្ថភាពតាមស្តង់ដាអាស៊ាន ដោយលេខាធិការដ្ឋានអាស៊ាន។ ការធ្វើតេស្តសមត្ថភាពនេះ ជាកម្មវិធីការងារមួយរបស់ក្រសួងទេសចរណ៍ ដើម្បីលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការការងារផ្នែកទេសចរណ៍ ដែលកំពុងតែមានការកើនឡើងនៅកម្ពុជា។
កម្មវិធីវាយតម្លៃសមត្ថភាពខាងលើ រៀបចំឡើងស្របតាមមុំយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលក្រសួងទេសចរណ៍បានដាក់ចុះ ដើម្បីសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឆ្នាំ២០១២-២០២០ របស់ខ្លួន។
បច្ចុប្បន្នយុវជនប្រមាណ ៦២ម៉ឺននាក់ កំពុងបម្រើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍កម្ពុជា ហើយនៅឆ្នាំ២០២០ ជាមួយនឹងការរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើនការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់ ដែលនេះជាឱកាសដ៏ធំធេង សម្រាប់យុវជនចាប់យកជំនាញទេសចរណ៍ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនតាមវិថីអភិវឌ្ឍជំនាញ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖