(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារ៉ាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ រាជរដ្ឋាភិបាលកម្ពុជា៖ ចាប់ពីឆ្នាំ២០១៨ទៅ កម្មករ កម្មការិនីគ្រប់វិស័យទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ

២៖សម្តេចតេជោ ហ៊ុន សែន៖ ការដំឡើងប្រាក់ឈ្នួលជូនកម្មករ គ្មានបាតដៃបក្សប្រឆាំងទេ មានតែញើសឈាម រដ្ឋាភិបាលតែប៉ុណ្ណោះ

៣៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកវិទ្យាស្ថាននេះ ចេញពីកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ

៤៖ តំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៩, ក្រុមហ៊ុន KrisEnergy អះអាងថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ផលិតប្រេងដូចបំណង

៥៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យម្ចាស់ផ្ទះជួល កុំឲ្យដំឡើងថ្លៃឈ្នួល ពេលកម្មករឡើងប្រាក់ឈ្នួល, សម្តេចបង្ហើបគ្រោងចង់សាងសង៥ម៉ឺនបន្ទប់ជូនកម្មករស្នាក់នៅ

៦៖ នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីថៃ បង្កើតរោងចក្រតាមព្រំដែន ដើម្បីផ្តល់ការងារ ជូនប្រជាពលរដ្ឋខ្មែរ

៧៖ យុទ្ធនាការថ្ងៃទី២៣ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀត នៅផ្សារគគីរ ស្រុកកៀនស្វាយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ដោយសារផ្ទុះករណីនាវាពិឃាតអាមេរិក បុកនាវាដឹកទំនិញធំៗក្នុងសមុទ្រប៉ាស៊ីហ្វិកពីរលើក ទីបំផុតអគ្គមេបញ្ជាការទ័ពជើងទឹកម្នាក់ ត្រូវដកចេញពីតំណែង!

២៖ អតីតមន្ត្រី CIA កំពុងរៃអង្គាសប្រាក់ឲ្យបាន១ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនក្រុមហ៊ុន Twitter គោលបំណងបិទមាត់ លោក ដូណាល់ ត្រាំ មិនឲ្យហាស្តីអ្វីកើតទៀតនៅលើបណ្តាញសង្គមនេះ

៣៖ ប្រឈមមុខនឹងទណ្ឌកម្មអាមេរិក «ប្រធានាធិបតីវេណេស៊ុយអេឡា នឹងហោះទៅរុស្ស៊ី ដើម្បីសុំជំនួយពីលោក វ្លាឌីមៀ ពូទីន!»

៤៖ លោក គីម ជុងអ៊ុន «ចេញបញ្ជាភ្លាមៗឲ្យក្រុមជំនាញ ផលិតគ្រាប់មីស៊ីល ICBM បន្ថែមទៀត» ឆ្លើយតបសមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ដែលមិនព្រមដកដៃ!

៥៖ កងទ័ពអាមេរិក «ត្រៀមបញ្ជូនយន្តហោះចម្បាំង F-35 បន្ថែម១០០គ្រឿងទៀត មកកូរ៉េខាងត្បូង» ដើម្បីទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើង! ៕