(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ បានសេចក្តីប្រកាសដោយបំភ្លឺជុំវិញការដោយចោទប្រកាន់ពីសំណាក់ម្ចាស់ កាសែត Cambodia Daily ថា «មន្រ្តីអគ្គនាយកដ្ឋានពន្ធដារ កំពុងរំលោភច្បាប់ និងបានស្នើសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវពិនិត្យតាមដានមន្រ្តីនៃ អគ្គនាយកដ្ឋានពន្ធដារ ដោយធ្វើយ៉ាងណាឲ្យពួកគេចេះគោរពច្បាប់ពន្ធដារ និងត្រូវចាប់ពួកគេឲ្យទទួលខុសត្រូវចំពោះការដែលពួកគេកំពុងតែរំលោភច្បាប់ និងនីតិវិធីពន្ធដារ»។ ការចោទប្រកាន់នេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បដិសេធទាំងស្រុងយ៉ាំងដាច់អហង្ការ ព្រោះថានេះគឺជាការចោទប្រកាន់ដែលមិន អាចទទួលយកបាន។
នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា «អគ្គនាយកដ្ឋានពន្ធជាអង្គភាព ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ស្គាល់ច្បាស់អំពីច្បាប់ស្តីពី សារពើរពន្ធ មិនដូចកាសែត Cambodia Daily ដែលប្រព្រឹត្តខុសច្បាប់ ហើយបែរជាចោទប្រកាន់អ្នកអនុវត្តច្បាប់ថា ធ្វើខុសច្បាប់ទៅវិញ។
ជុំវិញការបំភ្លឺរបស់នាយកដ្ឋានពន្ធដារ សូមអានលិខិតចំនួន៣ទំព័រទាំងស្រុង៖