(ភ្នំពេញ)៖ យោងតាមលិខិតលេខ ៣៨១២ ព.ណកសប ពីក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានទទួលសិទ្ធផ្ដាច់មុខពីក្រុមហ៊ុន Jaguar Land Rover Limited ដែលជាម្ចាស់ម៉ាក Jaguar និង Land Rover ក្នុងការនាំចូល និងចែកចាយលើ រថយន្ដ និងគ្រឿងបន្លាស់ម៉ាក Jaguar និង Land Rover នៅកម្ពុជា។
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបញ្ជាក់ ពីអត្ថប្រយោជន៍ នៃការទិញរថយន្ដថ្មី ពីក្រុមហ៊ុនជាជាងទីផ្សារខាងក្រៅផងដែរ ដូចជាការធានាពីរោងចក្ររយៈពេល ៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត រួមទាំងកញ្ចប់សេវាកម្មថែទាំជួសជុល រយៈពេល៥ឆ្នាំ ឬ៦៥,០០០គីឡូម៉ែត ហើយរថយន្ដទាំងអស់ គឺសមស្របទៅតាមទីផ្សារកម្ពុជា ដូចជាគុណភាពប្រេងឥន្ធនៈ ប្រព័ន្ធកំដៅម៉ាស៊ីន គ្មានបញ្ហា Diesel Particular Filter (DPF) និងគ្មានបញ្ហា AD-BLUE (Additive)។
លើសពីនេះទៅទៀត ក្រុមហ៊ុនផ្ដល់ជូនការត្រួតពិនិត្យស្ថានភាពរថយន្ដឥតគិតថ្លៃ តាមប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ‘eVHC’ និងមានសិទ្ធិជាវបន្ដការធានាបន្ថែមពីក្រុមហ៊ុន Jaguar Land Rover។ ការជួសជុល ដោយប្រើឧបករណ៍ជំនាញសម្រាប់ វិភាគ ថែទាំ និងជួសជុលរថយន្ដ ចុងក្រោយគេបង្អាស់ ពីរោងចក្រផ្ទាល់ ជាមួយនឹងមេជាង ដែលទទួលបានការបណ្ដុះបណ្ដាល និងទទួលស្គាល់ ពីរោងចក្រ Jaguar Land Rover។
គួរបញ្ជាក់ថា រថយន្ដ Jaguar និងLand Rover ដែលនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានអគារដាក់លក់នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕