(ភ្នំពេញ)៖ បច្ចុប្បន្នដោយឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងស្រុក និងក្រៅស្រុកកំពុងតែមានការពេញនិយម​យ៉ាងខ្លាំង ជាពិសេសវិនិយោគដែលអាចរស់នៅក្រៅប្រទេសផ្សេងៗដូចជា អ៊ឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្ដាលី និងបារាំងនោះ ក្រុមហ៊ុន Century 21 Imperial Realty និង JM Asia Cambodia បានសហការជាដៃគូយុទ្ធសាស្រ្ដជាមួយ ក្រុមហ៊ុន Found Group 

និងក្រុមហ៊ុន​ Southern Stone អ្នកជំនាញផ្នែកវិនិយោគអន្ដរជាតិ ដែលមានបទពិសោធន៍យូរឆ្នាំ នៅក្នុងទីផ្សារអចលនទ្រព្យនៅ
ប្រទេស​អូស្រ្ដាលី ផ្ដល់ការវិនិយោគវិស័យអចលនទ្រព្យ និងការរស់នៅក្នុងប្រទេសអូស្រ្ដាលី។

ការសហការគ្នាផ្ដល់ការវិនិយោគវិស័យអចលនទ្រព្យ និងការរស់នៅក្នុងប្រទេសអូស្រ្ដលីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្នុងសិក្ខាសាលាស្ដីពី «ឱកាសវិនិយោគលើអចលទ្រព្យ និងការរស់នៅក្នុងប្រទេសអូស្រ្ដលី» ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អ្នកវិនិយោគ សហគ្រិនឆ្នើមក្នុងស្រុកភ្ញៀវជាតិ និងអន្ដរជាតិ​ជាច្រើន។

ការធ្វើសិក្ខាសាលានេះ ធ្វើឡើងដើម្បី ផ្ដល់ឱកាសវិនិយោគលើអចលនទ្រព្យ និងផ្ដល់ព័ត៌មានលម្អិតទាក់ទងអចលនវត្ថុ សេវាកម្ម​ជាកញ្ចប់ក្នុងការប្រឹក្សាទិដ្ឋការវិនិយោគ និងការរស់នៅឯប្រទេសអូស្រ្ដលី ដោយស្រប់តាមច្បាប់ អតិថិជនអាចផ្ដល់ការទុកចិត្តនូវ​ដំបូន្មាន ដែលក្រុមហ៊ុនបានផ្ដល់នូវភាពច្បាស់លាស់ និងអាចជឿជាក់បាន។ គម្រោងវិនិយោគលើអចលនវត្ថុដែលមានគុណភាព
ខ្ពស់នេះ គឺស្ថិតនៅទីក្រុង ម៉ែលបន នៃប្រទេសអូស្រ្តាលី ដែលទីតាំងជុំវិញ ប្រកបដោយផាសុកភាព មានហេដ្ឋារចនាសម័្ពនល្អ មន្ទីរពេទ្យនិងសាលារៀនជាច្រើនផងដែរ។

លោក Ken Lo អគ្គនាយកក្រុមហ៊ុន Century 21 Imperial Realty បានឲ្យដឹងថា ប្រជាជនខ្មែរយើងភាគច្រើនតែងតែចង់ ជ្រើសរើសរស់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីសហរដ្ឋអាមេរិក ដោយការយល់ឃើញថាប្រទេសអូស្រ្តាលី មានការអភិវឌ្ឍន៍ជឿនលឿន សុវត្ថិភាពល្អ ផ្នែកអប់រំមានគុណភាពខ្ពស់ ដែលធ្វើឲ្យប្រជាជនខ្មែរយើងចូលចិត្តរស់នៅ ជាពិសេសពួកគាត់អាចវិនិយោគទិញផ្ទះនៅប្រទេសអូស្រ្តាលី ដែលជាការវិនិយោគដ៍ចំណេញមួយ ហើយអាចបញ្ជូនកូនៗឲ្យទៅសិក្សានៅទីនោះបានផងដែរ ដូចនេះក្រុមហ៊ុនយើងអាចជួយផ្តល់ប្រឹក្សាយោបល់ សម្រាប់អស់លោកអ្នកដែលមានបំណងចង់ វិនិយោគលើអចលនទ្រព្យ និងរស់នៅប្រទេសអូស្រ្តាលីដោយស្របច្បាប់។

លោកបានបន្ដទៀតថា តាមការសិក្សាជាច្រើនបានឲ្យដឹងថា សម្រាប់ហេតុផលគួរឲ្យទាក់ទាញ អារម្មណ៍បំផុតចំពោះ
ប្រទេសអូស្ត្រាលី គឺជាទីក្រុងដែលមានសុភមង្គលបំផុតលំដាប់ទី៤ នៅលើពិភពលោក។ ប្រទេសអូស្រ្តាលីក៍មាន ៦សាកលវិទ្យាល័យដែល ស្ថិតក្នុងចំណោមកំពូលទាំង១០០ សាកលវិទ្យាល័យដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលបាទាក់ទាញនិសិ្សត មកពីទូទាំងពិភពលោក។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យ នៅប្រទេសអូស្ត្រាលីមានកំណើន ជាប្រចាំជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ជាក់ស្តែងក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ការកើនឡើងទ្វេដងនៃតម្លៃអចលនទ្រព្យរៀងរាល់៧ទៅ១០ ឆ្នាំដោយរួមជាមួយអានុភាពដែលអចលនទ្រព្យមាន ដែលនេះជាការចំណេញត្រឡប់ ទៅលើការវិនិយោគ (ROI)៕