(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែសីហានេះ ក្រុមហ៊ុន អ័រគីដេវីឡា បានចូលរួមចំណែកធ្វើការងារសង្គម ជាមួយសាលាបថមសិក្សានិងអនុវិទ្យាល័យ ហ៊ុនសែន ចំបក់មាស ក្នុងខណ្ឌ ជ្រោយចង្វារ ដោយបានជួយកសាងផ្លូវបេតុង ១ខ្សែប្រវែង៧០ម៉ែត្រ ទទឹង៤ម៉ែត្រ ក៏ដូចជាចែកអំណោយ ជាសម្ភារៈសិក្សា ព្រមទាំងចូលរួមបរិស្ថានដាំដើមឈើផងដែរ ដែលស្របទៅនឺងគម្រោងទី៣ របស់អ័រគីដេវីឡា គឺ ដឹប៊ូតានិចស៊ីធី ដែលកំពុងសាងសង់លាតសន្ធឹងលើផ្ទៃដីជាង ១៤០ហិកតា ក្នុងខណ្ឌជ្រោយចង្វារ ជាមួយព្រៃឈើសួនធម្មជាតិបៃតងប៊ូតានិចផងដែរនោះ។

 

 


មិនមែនជាលើកដំបូងទេដែល អ័រគីដេវីឡា បានចូលរួមការងារសង្គម ដោយពីមុនធ្លាប់បានធ្លាប់បានជួយតាមរយៈឧបត្ថម្ភទៅដល់ មណ្ឌលជនពិការកុមារកំព្រា យុទ្ធនាការបរិច្ចាគឈាម, មន្ទីរពេទ្យគន្ធបុប្ផា និងជួយថវិការដល់កាកបាទក្រហមកម្ពុជាផងដែរ។ ដោយលើកនេះ យើងចុះជួយដោយផ្ទាល់ជាមួយសាលារៀន ជាពិសេសគឺការដាំដើមឈើដ៏មានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់យើង។

 

 


សូមបញ្ជាក់ផងដែរថា The Botanic City ជាគម្រោងទី៣ របស់ក្រុមហ៊ុន អ័រគីដេវីឡា ស្ថិតតាមផ្លូវជាតិ 6A កំពុងសាងសង់លើផ្ទៃដីជាង ១៤០ហិកតា ដោយក្នុងនោះមានអាងហែលទឹក ផ្សារទំនើប ក្លឹបហាត់ប្រាណ ពិសេសគឺសួនច្បារធម្មជាតិ Botanic ដ៏ធំមួយដែលជាផ្នែកសំខាន់នៃគម្រោងនេះ៕