(ភ្នំពេញ)៖ តើអ្នកធុញនឹងបោកខោអាវរាល់ថ្ងៃណាស់មែនទេ ? អស់កង្វល់ជាមួយ និង បញ្ហទាំងនេះទៀតទៅ ម៉ាស៊ីនបោក LG អាចជួយលោកអ្នកបាន ដោយសារម៉ាស៊ីនបោក LG ត្រូវបានភ្ជាប់មកជាមួយមុខងារ ដ៏ពិសេស និង មានផលប្រយោជន៏ជាច្រើនដូចជា កាត់បន្ថយពេលវេលា សន្សំសំចៃទឹក និង ភ្លើងបានច្រើន ។
ជាមួយបច្ចេកវិទ្យា LG TurboWash លោកអ្នកអាចសន្សំសំចៃពេលវេលាបាន ដល់ទៅ២០នាទី ទំហំធុងបោកមានទំហំធំ ព្រមជាមួយដំណើរការបោកគក់ដ៏អស្ចារ្យ ខុសពីការបោកគក់ធម្មតា ដែលចំនាយពេលយូរ និង អាចសំអាតបានតែស្នាមប្រឡាក់ ស្រាលៗមួយចំនួនតែប៉ុណ្ណោះ។
បច្ចេកវិទ្យា TrueSteam ជាមុខងារប្រើប្រាស់ចំហាយទឹក១០០% ដែលប្រសើរជាង ការប្រើប្រាស់សារធាតុគីមី ដើម្បីបន្ទន់សាច់ក្រណាត់ វាល្អសម្រាប់កុមារ និង អ្នកមានបញ្ហស្បែក ។
កាន់តែពិសេសនោះ គឺកម្លាំងចំហាយទឹកពីម៉ាស៊ីន ធ្វើការដូចឆ្នាំងអ៊ុតខោអាវ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ និងក្លិនផ្អូមបានក្នុងរយៈពេល២០នាទី ។
TrueSteam ក៏បានបន្ថែមនៅមុខងារ Allergy Care ជាបច្ចេកវិទ្យាដែលប្រើប្រាស់កម្លាំងចំហាយទឹកមានកំដៅដល់ទៅ១០០អង្សាសេ ធ្វើការកំចាត់សារធាតុរមាស់ និង ប្រតិកម្មបាន៩៩.៩%ផងដែរ៕