(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ីតាឈី (Hitachi) អិលធីឌី និងក្រុមហ៊ុន Hitachi Building Systems នៅថ្ងៃទី២៣សីហានេះ ប្រកាសពីការសម្ពោធផលិតផលជណ្ដើរយន្តថ្មីម៉ូដែល TX Series សម្រាប់ទីផ្សារប្រទេសឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ហើយជណ្ដើរយន្តនេះ បានចេញលក់រួចហើយ នៅក្នុងប្រទេសចិន១ ហើយនឹងត្រូវចេញលក់ ទៅតាមដំណាក់កាល ក្នុងតំបន់ផ្សេងទៀត ដោយចាប់ផ្ដើមចាប់ពីថ្ងៃទីនេះតទៅ។

កាលពីខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុនហ៊ីតាឈី បានធ្វើសមាហរណកម្មអាជីវកម្មជណ្ដើរយន្តរបស់ខ្លួនប្រចាំប្រទេសជប៉ុន និងប្រទេសចិន ដោយប្រមូលផ្ដុំធនធានរបស់ខ្លួន និងពង្រឹងប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសទាំងពីរ ដោយផ្ដោតសំខាន់ នៅជុំវិញទីតាំងពាណិជ្ជកម្មបង្គោលរបស់ខ្លួន នៅទីក្រុងគាំងចូវ ប្រទេសចិន ហើយជណ្ដើរយន្តថ្មីម៉ូដែល TX Series ដែលចេញលក់ដោយក្រុមហ៊ុន ហ៊ីតាឈី ជាម៉ូដែល ដែលគោរពតាមបទដ្ឋានជាច្រើន ក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ។ ម៉ូដែលនេះ យកគំរូតាម គំនិតដូចគ្នា សម្រាប់ជណ្ដើរយន្តប្រអប់ម៉ាស៊ីន ដែលគ្មានប្រអប់ សម្រាប់តំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលបានចេញលក់កាលពីខែកញ្ញា ឆ្នាំ២០១៦ ។

បន្ថែមលើការអនុលោម ទៅតាមបទដ្ឋានសុវត្ថិភាព និងគុណភាពរបស់ប្រទេសចិន ទាក់ទិននឹងបរិក្ខាជណ្ដើរយន្ត ដូច្នេះ ម៉ូដែល TX Series នឹងត្រូវបានផលិតដោយគោរពតាមបទដ្ឋានសុវត្ថិភាព និងគុណភាព ដ៏តឹងរ៉ឹងរបស់ក្រុមហ៊ុនហ៊ីតាឈីផ្ទាល់ ហើយប្រកាន់ខ្ជាប់បទដ្ឋានសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតទាំងអស់។ ម៉ូដែលនេះ ក៏បានប្រើប្រាស់ការរចនា ផ្នែកមុខងារ ដោយផ្អែកលើគោលគំនិតជណ្ដើរយន្ត ដែលសមស្របសម្រាប់សកម្មភាព ដោយមិនដឹងខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។

ម៉ូដែល TX Series ផ្ដល់នូវជម្រើសច្រើន ដែលមានលក្ខណៈបច្ចេកទេសខុសៗគ្នា ព្រមជាមួយនឹងការរចនាយ៉ាងឥតខ្ចោះ និងលក្ខណៈពិសេសផ្នែកសុវត្ថិភាព ដែលត្រូវបានរចនាឡើង ដើម្បីតម្រូវតាមសេចក្តីត្រូវការខុសៗគ្នារបស់អតិថិជន ។ ម៉ូដែលនេះ ក៏សន្សំសំចៃទីកន្លែង ដែលតម្រូវសម្រាប់ការដំឡើង ដែលប្រើប្រាស់ទីធ្លាតូចជាងមុន បើធៀបនឹងផលិតផលដែលមានស្រាប់*២។

ក្រុមហ៊ុន ហ៊ីតាឈី នឹងចាប់ផ្ដើមលក់ម៉ូដែល TX Series នៅក្នុងប្រទេសថៃ និងតាមពីក្រោយ ដោយការសម្ពោធ នៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងតំបន់ផ្សេងៗទៀត ហើយមានបំណងទទួលការបញ្ជាទិញឲ្យបាន១០,០០០គ្រឿងនៅឆ្នាំ២០១៨ នៅក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា។

លក្ខណៈពិសេសនៃម៉ូដែល TX Series ៖
*សុវត្ថិភាព

*ការរចនា

*សន្សំសំចៃទីកន្លែង

តាមរយៈការកាត់បន្ថយបណ្ដោយប្រវែង១៥០*៣ មីល្លីម៉ែត្រ ម៉ូដែល TX Series អាចផ្ដល់លទ្ធភាព ក្នុងការដំឡើងជណ្ដើរយន្ត នៅក្នុងទីតាំង ដែលតូចជាងមុន ដែលការតំឡើង តែងជួបការលំបាក សម្រាប់ផលិតផលធម្មតាៗ ៕