(ភ្នំពេញ)៖ ក្រៅពីពង្រឹងការងារគ្រប់គ្រងសាលារៀន ការពង្រឹងកម្មវិធីសិក្សា ការរៀបចំមេរៀនសង្ខេប ការបង្រៀនបំប៉នមុនពេលប្រលងមធ្យមសិក្សាទុតិយភូមិ ទន្ទឹមនឹងនេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំដាក់ប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តិ៍សមត្ថភាពថ្នាក់ទី១២ ដែលមាន៥មុខវិជ្ជាគឺ គណិតវិទ្យាមាន២១៤លំហាត់ គីមីវិទ្យាមាន៣៥៧លំហាត់ ជីវវិទ្យាមាន២៦៥លំហាត់ រូបវិទ្យាមាន៩៥លំហាត់ និងប្រវត្តិវិទ្យាមាន១៣៨សំនួរ ដែលសរុបទាំងអស់មានចំនួន១,០៦៩ លំហត់និងសំនួរ។ ជាលទ្ធផលមានសិស្សថ្នាក់ទី១២ ជាង១១ម៉ឺននាក់ បានធ្វើតេស្តិ៍សាកល្បងអនឡាញ តាមរយៈគេហទំព័ររបស់ក្រសួង មុនការប្រឡងបាក់ឌុបនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។

សូមជំរាបថា ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និង តេស្តសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ តាមគេហទំព័រ www.bacii.moeys.gov.kh កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ទី២០ ខែសីហា ឆ្នាំ២០១៧ មានសិស្សចុះឈ្មោះប្រើប្រាស់សរុបចំនួន ៣៧,៧៨៣នាក់ ដែលបានធ្វើតេស្ថសរុប ១១២,០៩៩តេស្ត។ គេហទំព័រ៖ www.bacii.moeys.gov.kh