(ភ្នំពេញ)៖ ​ពិតជា​គួរ​ឱ្យ​សោក​ស្តាយ​ដែល​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ​កឹម ​សុខា ​នៅ​ថ្ងៃទី២២ ​ខែសីហា ​ឆ្នាំ២០១៧ ​ពី​ខេត្តពោធិ៍សាត់ ​បាន​លើកឡើង​ថា «​គណបក្ស ​សង្គ្រោះ​ជាតិ ​ចង់បាន​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​…​ដោយ​មិន​យក​ទឹកប្រាក់ ​តួនាទី ​បុណ្យស័ក្តិ​ដើម្បី​ទៅ​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នោះ​ទេ​»​។ ​នេះ​គឺជា​សម្តី​ក្បត់ចិត្ត ​ហើយ​ធ្វើជា​ដំឡើងឫក​ហំ​នៅ ​ខណៈ​បក្ស​របស់​ខ្លួន​បាន​បង្កើត​គោ​លន​យោបាយ​បោកប្រាស់​តាមរយៈ​ការសន្យា​មិន​ចេះ​ចប់​ពី​ផ្តល់​មេគោ ​ផ្តល់​ម៉ូតូ ​ផ្តល់​ថវិកា ​៤ម៉ឺន​រៀល​ដល់​ចាស់​ៗ​អាយុ​ពី ​៦៥ឆ្នាំ​ឡើង ​ហើយ​ចុងក្រោយ​សន្យា​ផ្តល់ ​កញ្ចប់​ថវិកា ​៥០ម៉ឺ​នដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​ឃុំ​សង្កាត់​ទៀត ​ព្រមទាំង​សន្យា​ផ្តល់​តួនាទី ​បុណ្យស័ក្តិ​ដល់​សកម្មជន​របស់​ខ្លួន​ថែមទៀត​។

ប៉ុន្តែ​សន្យា​នៅតែ​ជា​សន្យា​មិន​អាច​ដោះស្រាយ​បាន​កុហក​រាស្ត្រ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ ​ចរន្ត​នៃ​ការ​ទាមទារ​ការសន្យា​នេះ​នឹងអាច​ផ្ទុះ ​ឡើង​ខ្លាំង​បន្ថែម​ទៀត ​ប្រសិនបើ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គោរព​តាម​ការសន្យា ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​អំឡុង​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថាបើ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទទួល​បាន​កញ្ចប់​ថវិកា ​៥០ ​ម៉ឺន​រៀល​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​នោះ ​ហើយ ​យឹម ​សុវណ្ណ ​នាយក​ប្រតិបត្តិ​បក្ស​នេះ​ជា​សក្សី​ស្រាប់​។ ​ចុះ​ហេតុអ្វី​បាន​នៅ ​ពេលនេះ ​កឹម ​សុខា ​ចេញ​មក​ប្រកាស​បែប​ខែងរ៉ែង​យ៉ាង​ដូច្នេះ​ថា ​ខ្លួន​ «​គណបក្ស​សង្គ្រោះ​ជាតិ» ​មិន​យក​ទឹកប្រាក់ ​តួនាទី ​បុណ្យស័ក្តិ​ដើម្បី ​បោក​ប្រាស​ទាក់ទាញ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​អ្នកបោះឆ្នោត​?

- ១៖ ​វា​ពិតជា​មិនមែន​ចៃដន្យ​ឡើយ​ប៉ុន្តែ​អ្វី​ដែល ​កឹម ​សុខា ​ថ្លែង​នេះ​គឺជា​ការ​ភ័យ​ស្លន់​ស្លោ​រ ​ហើយ​ច្រណែន​នឹង​ការ​កើនឡើង​ប្រជាប្រិយ​ភាព​របស់​រាជរដ្ឋាភិបាល ​ដឹកនាំ​ដោយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏ដូចជា​គណបក្សប្រជាជន​កម្ពុជា​ទាំងមូល​ដែល​កំពុង​ដើរ​នៅ​លើ​ផ្លូវត្រូវ ​ក្នុង​ការ​ឆ្លើយតប​រាល់​តម្រូវការ​បងប្អូន​ដោយ​បាន ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ជូន​ដល់​មន្ត្រី​រាជការ ​គ្រូបង្រៀន ​ជាពិសេស​ការ​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​-​កម្មការិនី ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​យ៉ាង​យកចិត្ត​ទុកដាក់​។ ​ដោយ​ចាប់ផ្តើម​ពី​ការ​ទាក់ទាញ​វិនិយោគ​កិន​មក​វិ​នយោ​គ​និង​ស្វែងរក​ទីផ្សារ​លក់​ផលិតផល ​ជួយ​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ ​បង្កើន​ប្រាក់​ចំ​ណ​ណូល​សម្រាប់ ​ជីវភាព​ប្រជាជន ​រដ្ឋាភិបាល​ដឹកនាំ​ដោយ ​គណបក្សប្រជាជន​កម្ពុជា ​បាន ​និង​កំពុង​ជួយ​សម្រួល​បន្ថែម​លើ​សេចក្តី​ត្រូវការ​របស់​កម្មករ​ដូចជា​ការ ​ផ្តល់​សេវា​រថយន្តក្រុង ​សេវា​សុខភាព​ព្យាបាល​ដោយ​មិន​ចំណាយ​ថវិកា ​ប្រាក់​សោធន​និវត្តន៍ ​ការ​ត​បណ្តាញ​អគ្គិសនី ​បណ្តាញ​ទឹក​ដល់កន្លែង​ស្នាក់​នៅ​ផ្ទាល់​ៗ ​ការ​លើកកម្ពស់​គុណភាព​ជីវិត​នៅ​តាម​រោងចក្រ ​និង​ជាពិសេស​បាន​សម្រប ​សម្រួល​ជាមួយ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់ខែ​គោល​ជា​រៀងរាល់​ឆ្នាំ​ដល់​កម្មករ ​ព្រមទាំង​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍ ​ជាច្រើន​ទៀត​ដល់​កម្មករ​កម្មការិនី​។ ​

ទាំងនេះ​បាន​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​យ៉ាងច្រើន ​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព ​របស់​កម្មករ​កម្មការិនី​ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ថែមទៀត​។ ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​ជា​រួម ​លើ​សុខទុក្ខ ​និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​ផង​ដែរ​។ ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​គាំទ្រ​នូវ​ដំណើរ​ជា ​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល ​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា​។ ​ប៉ុន្តែ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ជូន​ប្រជា ​ពលរដ្ឋ​បែរជា​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លើកឡើង​ថា​គឺជា​ការ​យក​ទឹកប្រាក់​ទៅ​ទាក់ទាញ​ទឹកចិត្ត​ប្រជាជន​ជាពិសេស ​បងប្អូន​កម្មករ​កម្មការិនី​ជាច្រើន​សែន​នាក់​។ ​អ្វី​ៗ​ដែល​យើង​ទាំងអស់គ្នា​មាន​សព្វថ្ងៃ​គឺ​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច ​ហ៊ុន ​សែន ​ហើយ​គ្មាន​ដានជើង​របស់​បក្ស​ប្រឆាំង​ឡើយ​។

- ២៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អស់សង្ឃឹម​ថា​ខ្លួន​គ្មាន​លទ្ធភាព​ក្នុង​ការស្វែងរក​ការ​គាំទ្រ​ពី​មន្ត្រី​រាជការ ​និង​កង ​កម្លាំងប្រដាប់អាវុធ​ឡើយ ​ព្រោះ​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ​និង​គោលនយោបាយ​ដែល ​បាន​ដាក់ចុះ​គឺ​បាន​ពង្រឹង​សមត្ថភាព​មន្ត្រី ​អ្នកមាន​សមត្ថភាព ​និង​ត្រូវ​ផ្តល់​អាទិភាព ​ការ​បង្កើន​ប្រាក់បៀវត្សរ៍​ជា​រៀង ​រាល់​ឆ្នាំ ​ការដំឡើង​តួនាទី ​និង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព ​មានការ​លះបង់​ខ្ពស់ ​ព្រមទាំង​លើកកម្ពស់ ​ជីវភាព ​និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ផង​ដែរ​។ ​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ដូច្នេះ ​ត្រូវ​បាន​ទទួលការ​គាំ ​ទ្រ​ពី​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​ហើយ​ពួកគាត់​បាន​រួម​ជាមួយ​រាជរដ្ឋាភិបាល​ការពារ​សន្តិភាព​និង​ការ​អភិវឌ្ឍ ​បម្រើ ​ការពារ​ប្រជាជន​កម្ពុជា​។ ​

ប៉ុន្តែ​ការដំឡើង​ប្រាក់ខែ ​ដំឡើង​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​ត្រូវ​បាន​មេដឹកនាំ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ហៅថា​ជា​ការ​ទាក់ទាញ​ទឹកចិត្ត​ដើម្បី​សន្លឹកឆ្នោត​ទៅវិញ​។ ​នេះ​គឺជា​ការ​មាក់ងាយ​ខ្លាំង​ណាស់​ចំពោះ​មន្ត្រី​រាជការ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់​។ ​ប៉ុន្តែ​អ្វី​ដែល​មេ​បក្ស​ប្រឆាំង​លើកឡើង​នេះ ​គឺ​គ្រាន់តែ​ដើម្បី​បំភ្លេច​ការសន្យា​ផ្តល់​តំណែង​តួនាទី ​ដល់​សកម្មជន​របស់​ខ្លួន​ប៉ុណ្ណោះ​។ ​បក្ស​សង្គ្រោះ​ជាតិ ​បាន​សន្យា​ផ្តល់​តំណែង​នេះ​តំណែង​នោះ​ដល់​សកម្មជន​របស់​ខ្លួន ​រាប់​តាំងពី​តួនាទី​ជា​អនុប្រធាន ​និង​ប្រធាន​ភូមិ​។ ​តើ​នេះ​មិនមែន​ជា​ការ​យក​តួនាទី ​និង​បុណ្យស័ក្តិ​ទៅ​ទាក​ទាញ​ទឹកចិត្ត​ប្រជាជន​ទេ​ឬ​? ​អ្វី​ៗ​ដែល​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់គ្នា ​មាន​សព្វថ្ងៃ ​គឺ​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដឹកនាំ ​ដោយ​សម្តេច ​ហ៊ុន ​សែន ​ហើយ​គ្មាន​ដានជើង​របស់​បក្ស​ប្រឆាំង​ឡើយ​។

- ៣៖ ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មេដឹកនាំ​ខ្លួន​បាន​ធ្វើអ្វី​ខ្លះ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​កម្មករ​កម្មការិនី ​មន្ត្រី ​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​? ​មេដឹកនាំ​គណបក្ស​នេះ​ទាំង​ចាស់​ទាំង​ថ្មី​តែងតែ​អនុវត្ត​នូវ​នយោបាយ​បី​កុំ ​និង​បី​ទារ ​គឺ​កុំ​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា ​កុំមក​វិនិយោគ​នៅ​កម្ពុជា ​និង​កុំ​ទិញ​ផលិតផល​ពី​កម្ពុជា ​និង​ទារ​ដូរ​ដូរ ​ទារប្រាក់​ខែ​ក្នុង​ពេល ​ដែល​ខ្លួន​មិន​យល់​និង​មិន​មានលទ្ធភាព​នឹង​ផ្តល់ ​និង​ទារ​បាតុកម្ម​បាតុកម្ម​។ ​នេះ​គឺជា​ការ​វាយ​បំបែក​ឆ្នាំងបាយ​របស់ ​កម្មករ​កម្មការិនី ​និង​អ្នកទទួល​ផល​ពី​វិស័យ​នេះ​ជាច្រើន​លាន​នាក់​។ ​គោលនយោបាយ​ទាំងនេះ​គឺជា​ទង្វើ​ក្បត់ជាតិ ​ក្បត់ប្រជាជន​កម្ពុជា​។

​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ចាត់ទុក​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ជា​ក្រុម ​៣ ​សុំ ​រួមមាន ​សុំ​ផ្តល់​ជំនួយ​មក​កម្ពុជា ​សុំ​មក​វិនិយោគ​នៅ​កម្ពុជា ​និង​សុំ​ទិញទំនិញ​ពី​កម្ពុជា​ដែល​បាន​នាំមក​នូវ​ការ​រ​រីកចម្រើន​សេដ្ឋកិច្ច​ដូចសព្វថ្ងៃ​នេះ​។ ​មេដឹកនាំ​បក្ស​ប្រឆាំង ​តែងតែ​ព្យាយាម​ដើរ​និយាយ​ឱ្យ​បរទេស​ផ្តាច់​ជំនួយ ​និង​ឈប់​បញ្ជាទិញ ​ផលិតផល​ពី​កម្ពុជា ​ព្រមទាំង​ចូលចិត្ត​ឱនក្បាល​ចំពោះ​បរទេស ​និង​អំពាវនាវ​ឱ្យ​បរទេស​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​។ ​នៅ​គ្រប់ពេល ​បក្ស​ប្រឆាំង​បាន​ត្រឹមតែ​ប្រឆាំង ​ប៉ុន្តែ​មិន​យល់ថា​អ្វី​ជា​ការ​ប្រឆាំង​សូម្បីតែ​រាជរដ្ឋាភិបាល​គិតគូរ​ពី​ផល ​ប្រយោជន៍​ប្រជាជន​ខ្លួន​ដើម្បី​បាន​រស់នៅ​ក្នុង​ឥស្សរភាព ​និង​មោទនភាព​ជាតិ ​ក៏​បក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​និយាយ ​ប្រឆាំង​ដើម្បី​បង្ហាញថា​ខ្លួន​ជា​អ្នកប្រឆាំង​ដែរ​។ ​

បក្ស​ប្រឆាំង​កំពុងតែ​វង្វេង​និង​ងុប​ងុ​លនឹង​ពាក្យ​ប្រឆាំង​! ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឆាំង​នឹង​សេចក្តី​សុខ ​សន្តិភាព ​និង​សុភមង្គល ​និង​ការ​អភិវឌ្ឍ​ដែល​ប្រជាពលរដ្ឋ​កំពុង​មាន ​ហើយ​ភស្តុតាង​ជាបន្តបន្ទាប់​ត្រូវ​បា​លេច​ធ្លាយ​ថា​គណបក្ស​នេះ​បាន​និង​កំពុងតែ​សមគំនិត​សហការ​ជាមួយ​អង្គការ​និង​ជន​បរ ​ទេស​មួយចំនួន​ដើម្បី​ផ្តួល​រំលំ​របប ​និង​មេដឹកនាំ​នៅ​កម្ពុជា​ដោយ​អនុវត្ត​តាម​ផែនការ​នៃ​ការ​ធ្វើបដិវត្តន៍​ពណ៌​ដែល​ពួក ​គេ​ធ្លាប់ធ្វើ​បាន​ជោគជ័យ​នៅ​បណ្តា​ប្រទេស​មួយចំនួន​។ ​បក្ស​ប្រឆាំង​និង​អង្គការ​បរទេស​ទាំងនោះ​ក៏​កំពុងតែ​បន្ត​អនុវត្ត​ផែនការ​សម្ងាត់​របស់​ខ្លួន​ជាបន្តបន្ទាប់​ដែរ​ដើម្បី​សម្រេច​មហិច្ឆតា​ខ្លួន​។

សរុប​មកវិញ ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ចោទ​ប្រជាជន​កម្ពុជា​ថា​ទទួលសំណូក​ជា​ទឹកប្រាក់ ​តួនាទី ​និង​បុណ្យស័ក្តិ ​ខ​ណៈ​អ្វី​ៗ​ទាំងអស់​គឺជា​ផ្លែ​ផ្លា​នៃ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ការចូលរួម​ពី​បង​ប្អួន​ប្រ ​ជា​ពលរដ្ឋ ​មន្ត្រី​រាជការ ​និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់​។ ​ជម្រៅ​ចិត្ត​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​គ្មានអ្វី​ដែល​ឈឺចិត្ត ​ពេល​ឃើញ​អ្នក​ធ្លាប់​គាំទ្រ​ខ្លួន​បាន​បោះបង់​ខ្លួន​ចោល​ដោយសារតែ​បងប្អូន​បាន​យល់ដឹង​ពី​ការ​ឃោស​បោកប្រាស់ ​របស់​បក្ស​ខ្លួន ​និង​ទង្វើ​ក្បត់ជាតិ​របស់​មេដឹកនាំ​បក្ស​នេះ​ក្នុង​ការរារាំង​ការ​អភិវឌ្ឍ ​និង​ប៉ុនប៉ង ​បំផ្លាញ​សន្តិភាព​សេចក្តី ​សុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ ​ហេតុដូច្នេះ​ហើយ​បាន​ជាពួក​គេ​មិន​សប្បាយចិត្ត​នៅពេល​ដែល​រាជរដ្ឋាភិបាល ​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ពិត ​មិន​ស្ថិតនៅ​លើ​បបូរមាត់​ស្រឡាញ់​ពលរដ្ឋ​តែ ​មាត់ ​តែ​ទង្វើ​គឺ​បំផ្លាញ​ជាតិ ​ក្បត់ជាតិ ​និង​ក្បត់ប្រជាជន​កម្ពុជា​៕​

ដោយ៖ ​ចៅ​ចា​ក់​ស្មុ​ក