(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា បានចូលជាសមាជិកនៃសមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (AUAP) ជាផ្លូវការ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ។ សមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាសមាគមនៃប្រធានប្រតិបត្តិសាកលវិទ្យាល័យមួយ មកពីស្ថាប័នឧត្តមសិក្សានានា ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងជំរុញសកលលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជា ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា ពិតជាមានមោទនភាពយ៉ាងខ្លាំង ហើយសាកលវិទ្យាល័យកម្ពុជា ក៏ជាសាកលវិទ្យាល័យ ដំបូងបង្អស់របស់កម្ពុជា ដែលបានចូលរួមជាមួយ បណ្តាសាកលវិទ្យាល័យ ដែលមានកិត្តិនាមមកពី២៣ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបង្កើតឡើង ក្នុងគោលបំណងដើម្បីធ្វើវេទិកាដ៏សំខាន់សម្រាប់អន្តរកម្ម និងសហការជាមួយសមាជិក និងជាសម្លេងនៃបណ្តាសាកលវិទញយាល័យ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បី លើកកម្ពស់វប្បធម៌នៃគុណភាព និងជានាវានុវត្តន៍ក្នុងឧត្តមសិក្សា ការស្រាវជ្រាច និងសេវាសម្រាប់សហគមន៍ និងថែរក្សាលើកកម្ពស់តម្លៃ និងវប្បធម៌ចម្រុះជាដើម៕