(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបង្កើតក្រុមការងារគាំពារអតិថិជន ដោយប្រកាសលេខទូរស័ព្ទចំនួន៥ខ្សែ សម្រាប់ឲ្យសាធារណជនដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុរបស់សមាគម។

លេខទូរស័ព្ទ៥ខ្សែនោះរួមមាន៖ ០៦៩ ៧៧៧៧៧ ៣, ០៦៩ ៧៧ ៨៨៨៨, ០៩៣ ៨១១ ៨១១, ០៨៦ ៥៥៧ ៧៧៧ និង ០១០ ៨៨ ១៧ ១៨ ដោយមានក្រុមការងាររង់ចាំឆ្លើយចម្ងល់ចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល។

សូមជម្រាបថា ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុម ការងារគាំពារ អតិថិជន ដោយរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទ ពីសាធារណជន និងប្រកាសលេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងមកកាន់ធនាគារ នៅពេលដែល មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

សម្រាប់សាធារណជនទាំងអស់ ដែលមានចម្ងល់អាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទចំនួន៤ខ្សែ ចាប់ពីថ្ងៃទី ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់វេលាម៉ោង៥៖០០នាទីល្ងាច ដែលមានលេខទូរស័ព្ទដូចជា៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១ និង០៩៨ ២២០ ០០២។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការផាកពិន័យចំនួន៤០០លានរៀល ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា ដែលមិនគោរពតាមអនុលោមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ ជាពិសេសប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់​សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕