(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy Group ដើម្បីផ្តល់សិទ្ធិឱ្យក្រុមហ៊ុនមួយនេះ ធ្វើការអភិវឌ្ឍប្រេងនៅប្លុក A ប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្នុងនោះ តំណាងក្រសួងសេដ្ឋកិច្ច មានលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនរីរដ្ឋ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងតំណាងក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្រ្តី ស៊ុយ សែម ហើយភាគីក្រុមហ៊ុន KrisEnergy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy Group និងជាប្រធានក្រុមហ៊ុន KrisEnergy (Cambodia)។
តាមសេចក្តីប្រកាសរបស់ភាគីពាក់ព័ន្ធ បានឱ្យដឹងថា កិច្ចឯកសារកិច្ចព្រមព្រៀងនេះ រួមមាន៦ចំណុចដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងវិសោធនកម្ម និងការចែងឡើងវិញ នៃកចិ្ចព្រមព្រៀងប្លុក A ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០២
២៖ កិច្ចព្រមព្រៀងប្រេងកាតប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការចែងឡើងវិញ
៣៖ កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ
៤៖ វិសោធនកម្ម កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា
៥៖ កិច្ចសន្យាប្រគល់សិទ្ធិ និងទទួលយកកាតព្វកិច្ច
៦៖ លិខិតអនុញ្ញាតផលិតកម្មលើកទី១
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងពាក់ព័ន្ធ ស្តីពីការចុះកិច្ចព្រមព្រៀងនេះ៖