នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសឲ្យកាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
23-08-2017 09:39
(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ ចំណែកឯលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ។