(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត , លោក សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានបូជាអស់ហើយទាំងកែវភ្នែក និងកូនប្រុសរបស់ខ្ញុំ ដើម្បីជួយប្រទេសនេះ ហេតុអ្វីចង់សម្លាប់ក្រុមគ្រួសារ, កូនខ្ញុំ និងចៅខ្ញុំ»
២៖ សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៊ី ថាជាមនុស្ស «ឈ្លើយតពូជ» មិនអាចធ្វើការជាមួយគ្នាបានទេ
៣៖ សម្ដេចតេជោ ហ៊ុន សែន ហៅកាសែត The Cambodia Daily ថាជាមេចោរ និងព្រមានបណ្ដេញចេញពីកម្ពុជា បើមិនព្រមបង់ពន្ធ
៤៖ សម្តេចនាយករដ្ឋមន្រ្តី ជំរុញឱ្យកាត់បន្ថយការជ្រើសរើសមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ននានា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច
៥៖ សម្តេចក្រឡាហោម ស ខេង៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអង្គការ AIM បន្តវត្តមានរបស់ខ្លួននៅប្រទេសកម្ពុជាតទៅទៀត
៦៖ ក្រសួងព័ត៌មាន ស្នើជាលើកចុងក្រោយដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតផលវិស័យសុខាភិបាល និងវិស័យកសិកម្ម ត្រូវតែមានច្បាប់អនុញ្ញាត
៧៖ យុទ្ធនាការថ្ងៃទី២២ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀតហើយ នៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល
៨៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ នៅម្ដុំផ្សារដើមគរ
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ អះអាងថា «អាមេរិកនឹងឈប់ប្រើកម្លាំងយោធា ទៅបង្កើតលទ្ធិប្រជាធិបតេយ្យនៅប្រទេសដទៃ»
២៖ ក្រុមតាលីបង់ព្រមាន ដូណាល់ ត្រាំ៖ «យើងនឹងយកអាហ្វហ្គានីស្ថាន ធ្វើជាទីបញ្ចុះសពកងទ័ពអាមេរិក» បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទ័ពចេញ!
៣៖ កូរ៉េខាងជើងព្រមានខ្លាំងៗម្តងទៀត៖ «យើងនឹងចាត់វិធានការដោយឥតមេត្តា ប្រឆាំងសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក ប្រសិនបើមានការធ្វេសប្រហែស បង្កជាវិនាសកម្មនោះ»
៤៖ គីម ជុងអ៊ុន ចេញមុខព្រមាន៖ «អូស្ត្រាលីកំពុងយកខ្សែរឹតកសម្លាប់ខ្លួនឯង ដោយសារការជួយសហរដ្ឋអាមេរិក»
៥៖ សហរដ្ឋអាមេរិក «ខាតបង់សេដ្ឋកិច្ចជិត ៧០០លានដុល្លារ» គ្រាន់តែបុគ្គលិកនាំគ្នាចេញមើលសូរ្យគ្រាស ៕