(ភ្នំពេញ)៖ មកដល់ថ្មីទៀតហើយ ម៉ូតូទំនើប និងទាន់សម័យ Suzuki Nex ស៊េរី ឆ្នាំ២០១៨ បានចេញ ម៉ូដែលថ្មី ធានាថាឡូយម៉ាអេមតែម្តង។

ម៉ូតូ Suzuki Nex ម៉ូដែលថ្មីស្រឡាងនេះ បានដាក់បង្ហាញលក់ជាផ្លូវការ នៅក្នុងពិធីសម្ពោធ ដែលរៀបចំធ្វើនៅ ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នាសណ្ឋាគារជូលីណា​ ដោយមានការចូលរួមពី លោកឧកញ៉ា​ ស៊ីវ ថៃ​ អគ្គនាយក​ក្រុមហ៊ុន​ OMC ព្រមទាំងតំណាង​ចែកចាយ គ្រប់ខេត្ត-ក្រុង។

ម៉ូតូ Suzuki Nex គឺជាម៉ូដែលលេខអូតូដែលពេញនិយមបំផុតក្នុងចំណោមប្រភេទ លេខអូតូនៃម៉ូតូម៉ាកផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ម៉ូដែលនេះ មានរាងតូច ស្តើងស្រាល កំលាំងម៉ាស៊ីនខ្លាំង១១៣សេសេ រចនាឡើងយ៉ាងស្រស់ស្អាត ប្រកប ដោយប្រណិតភាព និងសោភណ័ភាពទាន់សម័យ និងត្រូវចិត្តយុវវ័យប្រុសស្រីសម័យថ្មី។ កាន់តែទាក់ទាញ ជាមួយការបង្ហាញខ្លួនម៉ូដែលថ្មីឆ្នាំ ២០១៨ ដែលបានរចនាឡើងជាពិសេសជាមួយ ឡូហ្គូ 3D ទាំង Logo nex និង Logo អក្សរ S ។

អ្វីដែលពិសេសនោះ គឺការបញ្ចេញម៉ូដែលថ្មី២០១៨ ដែលរចនាឡើងផ្តាច់មុខជាមួយពណ៌ប្លែកថ្មីឡូយហៅថា Mat Silver & Mat Gold ធ្វើឲ្យ nex ២០១៨ ក្លាយជាតារាលេខអូតូដែលកាន់តែស្រស់ស្អាតនិងល្បីល្បាញ ថែមទៀត ។

គួរកត់សំគាល់ថា អតិថិជនទាំងអស់ អាចរកទិញបាន នៅគ្រប់សាខា និងភ្នាក់ងាររបស់ Suzuki គ្រប់ខេត្តក្រុង នៅទូទាំងប្រទេស៕