(ភ្នំពេញ)៖ កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ នៃសាកលវិទ្យាល័យកម្ពុជា (UC) ត្រូវបានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមសាកលវិទ្យាល័យ ល្បីៗកំពូលចំនួន៤០ នៅក្នុងតំបន់ចុងអាស៊ីបូព៌ា ដោយធ្វើចំណាត់ថ្នាក់ពីក្រុមអប់រំសកលលោក Eduuniversal Group​។

តាមសេចក្ដីប្រកាសរបស់សាកលវិទ្យាល័យកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះបញ្ជាក់ថា កម្មវិធីសិក្សារបស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសិក្សាល្អប្រសើរ ឬឆ្នើមក្នុងចំណោមបញ្ជីឈ្មោះប្រកដដោយកិត្តិនាម នៃបណ្ដាសាកលវិទ្យាល័យ នៅអាស៊ីបូព៌ា។

​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣នោះរួមមាន ផ្នែកច្បាប់អន្ដរជាតិ ព័ត៌មានវិទ្យា និងផ្នែករដ្ឋបាលសាធារណៈ៕

សូមអានសេចក្ដីប្រកាសព័ត៌មាន ដែលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖