(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសបំភ្លឺពីការនាំចេញខ្សាច់ស (ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស បន្ទាប់ពីក្រសួងបានទទួលលិខិតរបស់ លោក សុន ឆ័យ តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដែលស្នើឱ្យក្រសួងរ៉ែ បង្ហាញព័ត៌មាន និងឯកសារផ្លូវការទាក់ទងទោនឹងការនាំខ្សាច់ស (ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស។
តាមសេចក្តីប្រកាសព័ត៌មានរសប់ក្រសួង រ៉ែ និងថាមពល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានឱ្យដឹងថា កន្លងមក ក្រសួងពុំដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តីពីការហាមឃាត់ក្នុងការនាំចេញខ្សាច់សទេ។ ទទ្ទឹមនឹងនេះដែរ លិខិតបទរដ្ឋបាល លេខ ២០៧៥រថ.រស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយក្រសួង រ៉ែ និងថាមពល គឺជាឯកសាររដ្ឋបាលរបស់ស្ថាប័ននីតិប្រតិបត្តិ ដែលគ្មានបែបបទរដ្ឋបាលណា តម្រូវឱ្យគ្រប់ស្ថាប័នត្រូវចម្លងជូន លោក សុន ឆ័យ នោះទេ។
ក្រសួងបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណ ឧស្សាហកម្មអាជីវកម្មខ្សាច់ស ឱ្យក្រុមហ៊ុនចំនួន គឺក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុន ស៊ីប៊ែលកូ (ខេមបូឌា) ដែលបានប្តូរឈ្មោះជាក្រុមហ៊ុន ស៊ីលីកាសឺវីសវិញ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង រ៉ែ និងថាមពល ដូចខាងក្រោម៖