(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងធម្មការ និងសាសនាកម្ពុជា ដឹកនាំដោយទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងក្រសួងផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក ខាមម៉ាញ ស៊ូវីល៉ូត រដ្ឋមន្ត្រីក្រសួងផ្ទៃក្នុង ដើម្បីចុះអនុស្សារណៈ រវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង មិត្តភាពដែលមានស្រាប់ និងចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងវិស័យធម្មការ និងសាសនា ដើម្បីរក្សានូវសន្តិភាព ស្ថេរភាព និងកាយោគយល់គ្នាទៅវិញទៅមក នៃប្រជាជាតិទាំងពីរ។

កិច្ចព្រមព្រៀងដែលមានខ្លឹមសារ៩ចំណុចសំខាន់ៗរួមមាន៖ ១.ភាគីទាំងពីរបន្តរក្សានូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ក្នុងការងារគ្រប់គ្រងរដ្ឋ លើវិស័យសាសនា....។ ទី២.រៀបចំសិក្ខាសាលាផ្លាស់ប្តូរយោបល់រៀងរាល់ឆ្នាំ...។ ទី៣.រៀបចំគណៈប្រតិភូទៅវិញទៅមកប្រចាំឆ្នាំ..។ទី៤.ត្រូវមានសន្និសិទទ្វេភាគី និងក្នុងតំបន់តាមរយៈស្ថានទូត។ ទី៥.ជួយឧបត្ថម្ភគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារបច្ចេកទេស។ ទី៦.ផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក។ ទី៧.ផ្តល់ការគាំទ្រឲ្យអង្គការ ព្រះពុទ្ធសាសនា ផ្លាស់ប្តូរវគ្គសិក្សាស្រាវជ្រាវ ទៅវិញទៅមក។ ទី៨. ជំរុញទំនាក់ទំនងលើវិស័យសាសនា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដើម្បីវឌ្ឍនភាព ស្ថិរភាព និងសន្តិភាព និងទី៩.ភាគីទាំងពីរឯកភាពរៀបចំសន្និសីទព្រះពុទ្ធសាសនាក្នុងមួយឆ្នាំម្តងជាប្រចាំ៕