(រតនគិរី)៖ លោកវរសេនីយ៍ឯក នូវ ដារ៉ា អនុប្រធានក្រុមការចុះជួយឃុំប៉ក់ញ៉ៃ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកអូរយ៉ាដាវ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ បាននាំយកគ្រឿងបរិភោគ, ឧបរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនគ្រួសារសព ដែលជាសមាជិក CPP នៅឃុំឃុំប៉ក់ញ៉ៃ ស្លាប់ដោយសារជំងឺរ៉ាំរៃ។
លោកវរសេនីយ៍ឯក នូវ ដារ៉ា បានថ្លែងថា ថវិកាដែលនាំមកចូលបុណ្យថ្ងៃនេះមានថវិកាចំនួន៤០ម៉ឺនរៀល និងគ្រឿងឧបភោគ, បរិភោគមួយចំនួនដូចជាអង្ករ១បាវ (៥០គីឡូក្រាម),ទឹកត្រី១កេះ,ទឹកស៊ីអ៊ីវ២យួរ, មី២កេះ,ត្រីខ២យួរ,ទឹកសុទ្ធ១០យួរ និងលោក រចំ ហ្វា អភិបាលរងស្រុកអូរយ៉ាដាវ អង្ករ៥០គីឡូក្រាម, ថវិកា១០ម៉ឺនរៀល និងមេឃុំប៉ក់ញ៉ៃ២០ម៉ឺនរៀល។
លោក នូវ ដារ៉ា បានបន្តថា ដោយមានការយកចិត្តទុកពីថ្នាក់ដឹកបក្សស្រុក ខេត្ត ជាពិសេសសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរពិសុខទុករបស់សមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បូរនោះឡើយ ឱ្យតែទីណាមានការលំបាកទៅនោះមានថ្នាក់ដឹកនាំបក្សប្រជាជនជានិច្ច។
លោកស្រី សេវ ទៀប ត្រូវជាភរិយាសព បានថ្លែងថា ប្តីរបស់គាត់មានជំងឺថ្លើមដល់ដំណាក់ចុងក្រោយ ទោះបីធ្លាប់បញ្ជូនទីព្យាបាលនៅខេត្តតាកែវ និងក្រុងភ្នំពេញ ក៏មើលមិនជាដែលក្នុងរយៈតែ៣ខែ ជំងឺនេះធ្វើទុកខ្លាំងឡើងទើមបណ្តាលឲ្យស្លាប់ ចោលប្រពន្ធកូនទាំង៤នាក់ នៅក្នុងបន្ទុក។
លោកស្រី សេវ ទៀប បានបន្តថា ថ្ងៃនេះបើទោះក្រុមការងារ CPP ថ្នាក់ខេត្តរវល់ការងារយ៉ាងណាក៏ដោយបាននាំថវិកា និងគ្រឿងឧបភោគ, បរិភោគមកចូលបុណ្យដល់ខ្នងផ្ទះគាត់តែម្តងកាយវិកានេះសបញ្ជាក់ឲ្យឃើញថាមានតែ CPP ទេរួមសុខ,ទុក្ខជាមួយគ្រប់កាលៈទេសៈ។
ចុងបញ្ចប់លោកស្រី និងក្រុមគ្រួសារ មានតែម្រាមដប់បួងសួងជូនពរថ្នាក់ដឹកនាំ CPP ខេត្តជួបតែសុខភាពល្អ និងសម្រេចការងារ ជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ សូមគណបក្សប្រជាជនកម្ពុជាទទួលបានភាពជោគជ័យគ្រប់ទីកន្លែង៕