កន្លះឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីជាង៤ម៉ឺននាក់ មកពិនិត្យព្យាបាលជំងឺ ដែលបង់ថ្លៃជួសដោយ ប.ប.ស នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងខេត្តកំពង់ចាម
22-08-2017 17:34
(កំពង់ចាម)៖ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នំា២០១៧នេះ (ចាប់ពីខែមករា ដល់ខែកក្កដា) អ្នកជំងឺជាកម្មករ និងកម្មការិនី ៣៥.១៥៥នាក់ ដែលបានបង់ថ្លៃជួសដោយបេឡាជាតិ របបសន្ដិសុខសង្គម (ប.ប.ស) និងប្រជាជនក្រីក្រមកទទួលសេវាសុខភាពតាមរយៈមូលនិធិសមធម៌ នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទ មន្ទីរសុខាភិបាលទូទាំងខេត្តកំពង់ចាម។
ព័ត៌មានលម្អិត សូមអាននៅក្នុងរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាមខាងក្រោមនេះ៖