(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចូលរួមលើកទឹកចិត្តដល់ សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានជូនពរសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងតែចូលរួម ការប្រឡងឱ្យទទួលបានជោគជ័យ ។

«ក្នុងឱកាសប្រឡងសញ្ញាបត្របាក់ឌុបនេះ ខ្ញុំសូមជូនពរក្មួយៗបេក្ខជនប្រឡងទាំងអស់ ឱ្យប្រឡងជាប់ជាស្ថាពរហើយទទួលបាន និទ្ទេសជាទីគាប់ចិត្ត ដើម្បីបន្តដំណើរជោគជ័យទៅកាន់ថ្នាក់ឧត្តមសិក្សាទៀត» នេះជាការថ្លែងរបស់បណ្ឌិត Kenneth Dunn។

សារជូនពររបស់ AUPP ត្រូវបានផ្ញើចេញចំថៃ្ងទី២ ជាថៃ្ងបញ្ចប់នៃសម័យប្រឡងបាក់ឌុបឆ្នាំ២០១៧ ដែលមានសិស្សប្រឡងសរុប ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យ អាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។

AUPP បានសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា (The University of Arizona) ក្នុងការផ្តល់ជូននិស្សិតកម្ពុជានូវកម្មវិធី សិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ដែលអនុញ្ញាតិឱ្យនិស្សិត AUPP ទទួលបានសញ្ញាបត្រពីរ​ ក្នុងពេលតែមួយបន្ទាប់ពី បញ្ចប់ការសិក្សាដោយជោគជ័យ ហើយចំណាយពេលសិក្សា ១០០% នៅ AUPP នៅកម្ពុជា។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា នៅសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ នេះតទៅ និស្សិតខ្មែរនឹងទទួលបានសញ្ញាបត្រអាមេរិក ដោយមិនចាំបាច់ចំណាយពេល និងថវិការទៅសិក្សានៅសហរដ្ឋអាមេរិកឡើយ។

សម្រាប់ឆ្នាំសិក្សាថ្មីនេះ AUPP បានសម្រេចផ្តល់អាហាររូបករណ៍រហូតដល់ ១០០% ដល់និស្សិតឆ្នើមដែលបាននិទ្ទេសល្អ ពីការប្រឡងសញ្ញាបត្របាក់ឌុប។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕