(ភ្នំពេញ)៖ បន្ទាប់ពីសម្រាករយៈពេល៣ម៉ោងរួចមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២នេះ ត្រូវចូលបន្ទប់ប្រឡងវិញ នៅពេលរសៀល ដោយចាប់ផ្តើមប្រឡងនៅម៉ោង២៖០០នាទី ដើម្បីបញ្ចប់មុខវិជ្ជានៃការប្រឡងបាក់ឌុប។

មុខវិជ្ជាបញ្ចប់ នាពេលរសៀលនេះ គឺត្រូវប្រឡងរយៈពេល១៥០នាទី ចាប់ពីម៉ោង២៖០០នាទី ដល់៤៖៣០នា​​ទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា គណិតវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕