(ភ្នំពេញ)៖ ភោជនីយដ្ឋាន អ៊ុយគុយទាវ ត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានក្នុងស្រុកមួយល្បីល្បាញ ក្នុងប្រទេសកម្ពុជា ក្នុងចំណោមភោជនីយដ្ឋានល្បីៗទាំងអស់ របស់ អលមិនគ្រុប ដែលមានបម្រើអាហារបីពេល ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាមួយម្ហូបខ្មែរ និងគុយទាវច្រើនប្រភេទទៀត បើកលក់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។

ពិសេសសម្រាប់រាត្រីថ្ងៃទី២១ ខែសីហានេះ អ៊ុយគុយទាវ ក៏បានសហការរៀបចំកម្មវិធី ជាមួយក្រុមហ៊ុនស្រាដ៏ល្បី Celliers d' Asie ដែលមានការចូលរួមដោយផ្ទាល់ពីលោក Maximiliano Ortiz ដែលជាអ្នកជំនាញផ្នែកស្រា មកពីប្រទេសអាហ្សង់ទីន ដែលលោកនឹងបង្ហាញពីស្រាស និងស្រាក្រហម ដែលត្រូវជាមួយនិងមុខម្ហូបថ្មីជាច្រើនមុខ ដ៏ឈ្ងុយឆ្ងាញ់ពិសា របស់ភោជនីយដ្ឋាន អ៊ុយគុយទាវ ផងដែរ។

លោក Maximiliano Ortiz បានថ្លែងថា ថ្ងៃនេះ លោកបានយកនូវប្រភេទស្រាល្បី ចំនួន៥មុខ មកបង្ហាញ និងពិសាជាមួយអាហារ ដោយប្រភេទស្រានេះ​ នឹងជួយបង្កើននូវរសជាតិអាហារកាន់តែឆ្ងាញ់ ព្រោះដោយសារតែប្រភេទស្រាទាំងនេះ មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ស្រាល ផ្អែមតិចៗ យ៉ាងប្រហើរ ស្រួលពិសា គុណភាពខ្ពស់ និងល្អសម្រាប់សុខភាព ។

ក្នុងឱកាសរៀបចំបង្ហាញមុខម្ហូបថ្មី ជាមួយនឹងស្រាល្បីនេះ ក៏មានអញ្ជើញចូលរួមពីភ្ញៀវជាតិ អន្ដរជាតិ ជាច្រើនរូប មកពិសាអាហាររសជាតិប្លែក ឆ្ងាញ់ ដែលប្រកបដោយពិភពនៃអាហារ ។ដោយកន្លងមកភ្ញៀវក្នុងស្រុក បាននិយមពិសាអាហារនៅ អ៊ុយគុយទាវណាស់ ជាមួយនឹងម្ហូបខ្មែររសជាតិដើម ដូចជា អាម៉ុកត្រី ប្រហុកខ្ចិះ សម្លម្ជូរគ្រឿង-ល- ដែលពិសាហើយ និងចង់សារទៀត។

សូមអញ្ជើញទៅភ្លក់ម្ដងមើល នៅសាខាភោជនីយដ្ឋានអ៊ុយគុយទាវណាមួយក៏បាន ដែលនៅជិតលោកអ្នក ក្នុងនោះរួមមាន៖

សាខាទី១៖ អ៊ុយគុយទាវ សាខាអាហារដ្ឋាន World Dining ជាន់ទី២ ក្នុងផ្សារទំនើបអ៊ីអនម៉ល
សាខាទី២៖ អ៊ុយគុយទាវ ជាន់ផ្ទាល់ដី ជាប់ផ្លូវចូល A-Sweet Zone ក្នុងផ្សារទំនើបអ៊ីអនម៉ល
សាខាទី៣៖ អ៊ុយគុយទាវ នៅលើមហាវិថីកម្ពុជាក្រោម ចុះពីស្ពានអាកាស៧មករាបន្ដិតខាងស្ដាំដៃ
សាខាទី៤៖ អ៊ុយគុយទាវ នៅសងកាត់បឹងកេងកងនេះតែម្ដង៕