(ភ្នំពេញ)៖ កន្លែងកំសាន្តថ្មីបែបទំនើប សម្រាប់មនុស្សគ្រប់ជំនាន់ ហើយទីកំសាន្តថ្មីនេះត្រូវបានគេឲ្យឈ្មោះថា «Art's Container» បានលេចរូបរាងហើយ ដែលមានទីតាំងស្ថិតនៅ Phnom Penh City Center (បឹងកក់) ដែលជាទីក្រុងគុជថ្មីនៃប្រទេសកម្ពុជា។

ទីកន្លែងកំសាន្ត Art's Container មានការរចនាឡើងពោរពេញទៅដោយសិល្បៈប្លែកៗដូចជាការដេគ័រ រូបគំនូរ ក៏ដូចជាការលេងពណ៌ដ៏ស្រស់ស្អាតតាមតូបនីមួយៗ លើសពីនេះ Art's Container មានផ្គត់ផ្គង់តែអាហារ និងភេសជ្ជៈតែប៉ុណ្ណោះ និយាយជារួមគឺភាគច្រើនសុទ្ធសឹងជាលក្ខណៈ Pub ដែលមានតម្លៃសមរម្យ។ ហើយជាងនេះទៅទៀតនោះ ក៏មានការប្រគុំតន្រ្តី ពីក្រុម Original Song ដែលកំពុងពេញនិយមជារៀងរាល់ថ្ងៃផងដែរ។

Art's Container សម្រាប់មនុស្សទូទៅនេះ មានម្ចាស់ឧបត្ថមធំសម្រាប់ការបង្កើតនេះគឺ ស្រាបៀរ Tuborg គឺជាលំដាប់លេខមួយពីប្រទេសដាណាម៉ាក និងត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិសម្រាប់រសជាតិថ្មីស្រាលស្រទន់ រួមជាមួយនឹងក្លិនផ្ការ និងគ្រាប់ស្រូវសាឡីដែលមកដល់ប្រទេសកម្ពុជាតាំងពីការដាក់សម្ពោធជាលើកដំបូង។ ស្រាបៀរ Tuborg ជាស្រាបៀរដែលផ្តល់នូវភាពសប្បាយរីករាយ ស្រស់ថ្លា វិវត្តឥតឈប់ឈរ ដែលគាំទ្រព្រឹត្តិការណ៍តន្រ្តីជុំវិញពិភពលោក ហើយនាំមកនូវបទពិសោធន៍ ដ៏ថ្មីស្រឡាងមកដល់ប្រទេសកម្ពុជា។

ការបង្កើតឡើងនៃ Art's Container នេះគឺដើម្បីបំពេញតម្រូវការ របស់អតិថិជន និងបានផ្តល់ឱកាសការងារដល់ប្រជាជនដែលរស់ក្បែរៗនោះដែរ។
Art's Container នឹងក្លាយទៅជាកន្លែងកំសាន្តដែលជំរើសដ៏ល្អរបស់យុវវ័យសម្រាប់មកលំហែរអារម្មណ៌ និងជួបជុំមិត្តភក្រ្ត័។

ទីកំសាន្ត Art's Container បានបើកសម្ពោធឲ្យប្រើប្រាស់ដំបូង «Soft-Opening» កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅ និងសម្ពោធផ្លូវការ «Grand-Opening» គឺនៅថ្ងៃទី ២៦ ខែសីហា ខាងមុខនេះហើយ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការចូលរួមពីកំពូលតារាចម្រៀងដូចជា កញ្ញា សុគន្ធ នីសា លោក ហេង ពិទូ និងតារាចម្រៀងល្បីៗជាច្រើនរូប លើសពីនេះលោកអ្នកនឹងមានឱកាសឈ្នះទូរស័ព្ទ IPhone 7 Red និងរង្វាន់ជាច្រើនថែមទៀតផង ៕