(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ចប់ហើយ បន្ទាប់ពីបេក្ខជនប្រឡង២មុខវិជ្ជារួចមក។
បន្ទាប់ពីបញ្ចប់ការប្រឡងមុខវិជ្ជា២មុខវិជ្ជារួចមកនេះ បេក្ខជននឹងត្រូវឈប់សម្រាក ដើម្បីទទួលទានអាហារថ្ងៃត្រង់ រង់ចាំការប្រឡងនៅម៉ោង២រសៀល ដែលត្រូវប្រឡង១មុខវិជ្ជាទៀត ដើម្បីបញ្ចប់នៃការប្រឡងបាក់ឌុប។
សម្រាប់ការប្រឡងថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់ នៃការប្រឡងបាក់ឌុប ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ពេលរសៀលរួមមាន៖
ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល១៥០នាទី)។
ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល១៥០នាទី)។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕