(ភ្នំពេញ)៖ ជាមួយកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ និងការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខសង្គម និង បរិយាកាសពាណិជ្ជកម្ម កាន់តែប្រសើរ ប្រាសាក់ បានសម្រេចបង្កើនទំហំប្រាក់កម្ចីរបស់ខ្លួន ធំជាងមុន រយៈពេលវែងជាមុន និងមានភាពងាយស្រួលជាងមុន ដោយទំហំប្រាក់កម្ចីថ្មីធំនេះ មានចំនួនទឹកប្រាក់រហូតដល់ ២០០,០០០ ដុល្លារអាមេរិក ខណៈដែលអតិថិជនអាចខ្ចីរហូតដល់១០ឆ្នាំ ជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាមួយនឹងអត្រាទីផ្សារ ព្រមទាំងលក្ខខណ្ឌ និងដំណើរការផ្តល់កម្ចីកាន់តែងាយស្រួល។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានឲ្យថា៖ «សម្រាប់ការផ្តល់ជូនថ្មីនេះ គឺស្របទៅតាមកំណើន នៃសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលត្រូវការដើមទុនធំជាងមុន ដើម្បីពង្រីកអាជីវកម្ម។ ដោយមើលឃើញពីចំណុចទាំងនេះ ប្រាសាក់បានកែប្រែគោលការណ៍កម្ចី ដើម្បីបំពេញតម្រូវការ របស់អតិថិជន និងដើម្បីគាំទ្រ ដល់អតិថិជន ដែលមានសក្ដានុពល ឲ្យកាន់តែមានភាពរីកចម្រើន និងកាន់តែធំធាត់ជាងមុន ហើយអតិថិជន អាចរីករាយជាមួយនឹងការរីកចម្រើន ទាំងផ្នែកអាជីវកម្ម និងកម្រិតជីវភាពរស់នៅ ដោយពួកគាត់ ទទួលបានទំហំប្រាក់កម្ចីធំជាងមុន អត្រាការប្រាក់ប្រចាំខែទាបជាងមុន និងរយៈពេលសងត្រឡប់វែងជាងមុន»

លោក សាយ សូនី បានបន្ថែមទៀតថា «យើងខ្ញុំ ក៏បានជួយសម្រួល ឲ្យដំណើរការកម្ចីងាយស្រួលជាងមុន ដើម្បីឲ្យអតិថិជនទទួលបានប្រាក់កម្ចី ឬដើមទុនកាន់តែលឿន សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើលោកអ្នកត្រូវការដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុ សម្រាប់អាជីវកម្មរបស់លោកអ្នក ដោយបុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំ ទន្ទឹងរង់ចាំបម្រើលោកអ្នក»

ប្រាសាក់ ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានផ្តល់នូវសេវាឥណទានជាច្រើនប្រភេទ ជូនអតិថិជន ដើម្បីភាពរីកចម្រើន ដូចជាឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូចនិងមធ្យម ឥណទានប្រើប្រាស់ផ្ទាស់ខ្លួន ឥណទានបន្ទាន់ ឥណទានសិក្សាអប់រំ ឥណទានឡជីវឧស្ម័ន ឥណទានសាងសង់បង្គន់ ឥណទានកែលម្អគេហដ្ឋាន និងឥណទានគេហដ្ឋាន ឥណទានម៉ូតូ ឥណទានរថយន្ត ឥណទានក្រុម និងឥណទានផ្សេងៗទៀត។

ប្រាសាក់ គោរពយ៉ាងពេញលេញ នូវច្បាប់និងបទប្បញ្ញត្តិ របស់កម្ពុជា ជាក់ស្តែង ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយមានដើមទុនចុះបញ្ជី ច្រើនជាងច្បាប់តម្រូវ គឺរហូតដល់ ១១០លានដុល្លារអាមេរិក។ ប្រាសាក់តែងតែគោរព និងប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់គ្រប់លក្ខខណ្ឌ និងគ្រប់កាលៈទេសៈផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សាខាប្រាសាក់ ឬទូរស័ព្ទមកលេខ៖ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់គេហទំព័រ www.prasac.com.kh៕