(កណ្តាល)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការចំនួន១៩រូប នៅក្នុងខេត្តកណ្តាល ដែលមន្រ្តីខ្លះត្រូវបានផ្ទេរពីអភិបាលរងមកបម្រើការងារនៅសាលាខេត្ត ខណៈដែលមន្រ្តីខ្លះទៀត ត្រូវបានតែងតាំងទៅជាអភិបាលរងក្រុងស្រុកទាំងនោះវិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
បើតាមសេចក្តីប្រកាសនេះបានឲ្យដឹងថា មន្រ្តីរាជការចំនួន១៣រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច និងមន្រ្តីរាជការចំនួន៦រូបទៀត ត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មី។
សូមអានខ្លឹមសារលម្អិត នៃប្រកាសស្តីពីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីរាជការចំនួន១៩នៅខេត្តកណ្តាលខាងក្រោមនេះ៖