(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក វ៉ាន់ សារ៉ាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា , លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការកាន់តែល្អប្រសើរជាងឆ្នាំមុនៗ ខណៈការរឹងបន្ដឹងកាន់តែបន្ថែម
២៖ អ្នកនាំពាក្យក្រសួងអប់រំ៖ ថ្ងៃទី១នៃការប្រឡងបាក់ឌុប មានបេក្ខជនជាង១ពាន់នាក់អវត្តមាន និង២១នាក់មានបញ្ហាសុខភាព ក្នុងនោះ២នាក់មិនអាចប្រឡងបាន
៣៖ សម្តេចតេជោ ហ៊ុន សែន ជូនពរសិស្សានុសិស្សឲ្យប្រឡងបាក់ឌុប ជាប់គ្រប់ៗគ្នា និងត្រូវគោរពវិន័យ និងបទបញ្ញត្តិនៃការប្រឡងឲ្យបានត្រឹមត្រូវ អ្នកចេះគឺជាប់!
៤៖ ប្រធានអង្គការ AIM សោកស្តាយចំពោះ CNN ដែលចុះផ្សាយខុសពីការពិត ចំពោះករណីក្មេងស្រី៣នាក់ដែលរងគ្រោះដោយការជួញដូរ
៥៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់នៅកម្ពុជា ចេញមុខគាំទ្រពេញទំហឹង ចំពោះកាដូធំៗចំនួន៣របស់សម្តេចតេជោ ហ៊ុន សែន ជូនកម្មករ
៦៖ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ មិនបានជាប់ជាសមាជិកគណៈកម្មការទី១០នោះទេ
៧៖ យុទ្ធនាការថ្ងៃទី២១ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើម បន្តទៀតហើយ នៅម្ដុំផ្សារឧដុង្គ ស្រុកឧដុង្គ
៨៖ អគ្គនាយកពន្ធដារលោក គង់ វិបុល៖ កាសែត Cambodia Daily កុំយកលេសនយោបាយគេចវេសការបង់ពន្ធ, បើចង់បន្តសកម្មភាពសូមមកបង់ពន្ធជូនរដ្ឋ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រទេសអ៊ីរ៉ង់ «ទាមទារអាមេរិកសងជំងឺចិត្ត ២៤៥លានដុល្លារ» ដល់ជនរងគ្រោះដោយអាវុធគីមី កាលពីសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់!
២៖ មិនខ្វល់កូរ៉េខាងជើងព្រមាន! ទីបំផុត «សមយុទ្ធយោធាដ៏កក្រើកប្រចាំឆ្នាំរវាង អាមេរិក-កូរ៉េខាងត្បូង ចាប់ផ្តើមហើយ»
៣៖ ក្រោយ ISIS វាយប្រហារក្នុងស្រុក «កងទ័ពអាកាសរុស្ស៊ីបើកការសងសឹកវិញ ផ្តាច់ជីវិតភេរវករនេះ ២០០នាក់ និងកម្ទេចយានយន្ត ២០គ្រឿង» នៅក្នុងទឹកដីស៊ីរី!
៤៖ កូរ៉េខាងត្បូងព្រមានថា៖ «កូរ៉េខាងជើង កុំឲ្យបង្កហេតុឲ្យសោះ» អំឡុងខ្លួនកំពុងធ្វើសមយុទ្ធយោធាដ៏កក្រើកប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក!
៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង «ប្តេជ្ញាធ្វើកំណែទម្រង់វិស័យយោធា និងបន្ថែមកម្លាំងដើម្បីទប់ទល់កូរ៉េខាងជើង» ៕