(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយ និងការពិភាក្សាជាច្រើន ក្នុងចំណោមអ្នកគាំទ្រទូទាំងពិភពលោក ក្រុមហ៊ុនសាមសុង (Samsung) បានបង្ហាញព័ត៌មានលម្អិត របស់ទូរស័ព្ទ Galaxy NOTE8 ដែលផ្តល់ជូននូវគុណភាពខ្ពស់ ក្នុងរូបរាងរចនាស្រស់ស្អាតជាមួយបច្ចេកវិទ្យាថតរូបទាន់សម័យ។ មនុស្សម្នាជាច្រើន នៅក្នុងពិភពលោក នឹងត្រូវធ្វើការតម្រង់ជួរនៅហាង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដើម្បីរង់ចាំមើលបច្ចេកវិទ្យាជំនាន់ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់ភ្នែកនោះគឺ Galaxy Note8 ដ៏អស្ចារ្យ។
ទើបតែរយៈពេលបីខែកន្លះកន្លងផុតទៅ ក្រុមហ៊ុន SAMSUNG ដាក់បង្ហាញនូវ The Galaxy S8 របស់ខ្លួន ដោយសារតែមានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ដូច្នេះហើយក្រុមហ៊ុនខិតខំស្រាវជ្រាវដោយសម្រេចបានបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ ដែលនឹងគ្រោងដាក់បង្ហាញម៉ូដែលដ៏ថ្មីស្រឡាងនេះ ជាសាធារណៈនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ គឺចំពោះមុខពិភពលោកទាំងមូល នៅវេលាម៉ោង១១ព្រឹក (យប់នៅភ្នំពេញត្រូវជាម៉ោង ១០យប់) ដែលព្រឹត្តិការណ៏នេះធ្វើឡើងនៅ New York’s Park Avenue Armory។
ស្មាតហ្វូន GALAXY NOTE 8 កំពុងតែត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ខណៈពេលដែលអ្នកប្រើប្រាស់កំពុងរង់ចាំមើល ស្មាតហ្វូនស៊េរីថ្មីនេះព័ត៌មានជាផ្លូវការបានបង្ហាញពីរូបរាងនៃទូរស័ព្ទដែលមានរូបរាងស្រដៀងទៅនឹង Galaxy S8 ដែលជ្រុងវែងទាំងសងខាងនៃ អេក្រង់របស់វាមានរាងកោង និងនៅផ្នែកខាងលើនិងខាងក្រោមនៃជ្រុងទូរស័ព្ទ នៅសល់អេក្រង់ តិចតួចបំផុត ហើយវាធ្វើឲ្យអេក្រង់អាចបញ្ចេញ សម្ថភាពដ៏អស្ចារ្យបំផុត។
ជាលក្ខណៈពិសេសមួយទៀតរបស់ប៊ិចពណ៌ខៀវនៃទូរស័ព្ទស៊េរី Galaxy Note ដែលវានឹងបង្ហាញខ្លួនជាមួយគ្នានៅថ្ងៃបើកសម្ពាធផងដែរនោះ វាត្រូវបានយកមកប្រើប្រាស់សម្រាប់យុទ្ធនាការ Galaxy Note 8 ដើម្បីផ្សព្វផ្សាយផងដែរ។
វីដេអូរនេះបង្ហាញអំពី «Do Bigger Things» ដែលធ្វើឱ្យអ្នកទស្សនារំពឹងថានឹងមានអ្វីអស្ចារ្យនឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ។
សូមបញ្ជាក់ព្រឹត្តិការណ៍ នេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១១ព្រឹកនៅទីក្រុងញូយ៉ក (ដែលត្រូវនឹងម៉ោង ១០ យប់នៅប្រទេសកម្ពុជា) ហើយការផ្សាយបន្តផ្ទាល់នេះ លោកអ្នកអាចរកបានតាមគេហទំព័រផ្លូវការរបស់ Samsung។