(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំកម្មវិធីជួបជុំជាមួយអតិថិជ ននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដើម្បីភ្ជាប់ទំនាក់ទំនងជា មួយអតិថិជន និងសូមយោបល់ពីអតិថិជនដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីងាយស្រួលខាងឲ្យក្រុមហ៊ុនអាចបំពេញតម្រូវការបានប្រសើរជាងមុន។
លោកឧកញ៉ា លាង ម៉េង អគ្គនាយកជីប ម៉ុង គ្រុប បានថ្លែងថា ក្រៅពីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជនកម្មវិធីនេះក៏នឹងផ្តល់ឱកាសឲ្យម្ចាស់គេហដ្ឋានក្នុងគម្រោងដឹ ផាក លែន សែន សុខ បានស្គាល់គ្នា និងភ្ជាប់ទំនាក់ទំនងជាមួយគ្នាផងដែរ ពីព្រោះពួកគាត់នឹងក្លាយជាអ្នកជិតខាងគ្នា ក្នុងពេលឆាប់ៗនេះ។
លោកឧកញ៉ា បានបន្តថា «ជីប ម៉ុង លែន មិនត្រឹមតែសាងសង់ផ្ទះទេ តែយើងកសាងសហគមន៍មួយប្រកដោយផាសុកភាព។ក្រោយបញ្ចប់ការសាងសង់គេហដ្ឋានក្នុងគម្រោង ពួកយើងនៅតែបន្តយកចិត្តទុកដល់ការរស់នៅរបស់អតិថិជនយើង»។
គួររំលឹកថា បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជនលើគម្រោង ដឹ ផាក លែន សែនសុខ ក្រុមហ៊ុន ជីប ម៉ុង លែន បានចាប់ផ្តើមសាងសង់ និងប្រកាសលក់គេហដ្ឋានក្នុងគម្រោងថ្មីមួយទៀតគឺ ដឹ ផាក លែន៥៩៨ សាងសង់លើផ្ទៃដី២៩ហិចតា នៅតាមបណ្តោយផ្លូវ ជា សុផារ៉ា៕