(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន បានស្រាវជ្រាវឈានទៅដល់ការឃាត់បុរសម្នាក់ សង្ស័យបៀតបៀនកេរ្តិ៍ខ្មាស់ លើក្មេងស្រីអាយុ៩ឆ្នាំ ដែលត្រូវជាចៅស្រីចុង របស់ខ្លួន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសំណង់មិនរៀបរយតាមផ្លូវ៤៣៤ ក្រុម៣៤ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ក្មេងស្រីរងគ្រោះមានឈ្មោះ យ.ស.យ អាយុ៩ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលសំណង់មិនរៀបរយ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ដោយឡែកជនសង្ស័យមានឈ្មោះ យិន ស៊ីថា អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅ សំណង់មិនរៀបរយ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ម្ដាយក្មេងស្រីរងគ្រោះអ្នកស្រី ងិន គឹមឡេង អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុខាងលើ បានភ្នាក់ងារ Fresh News ថា គាត់មានប្ដីឈ្មោះ យ៉ាវ វង អាយុ៣៥ឆ្នាំ បានលែងលះគ្នាជិត១០ឆ្នាំមកហើយ ដោយចែកផ្លូវគ្នារស់នៅ ពីព្រោះតែមិនចុះសំរុងគ្នា ហើយបន្សល់បានកូនស្រីម្នាក់ រស់នៅជាមួយគាត់។ អ្នកស្រីថា កូនស្រីទើបប្រាប់គាត់នៅថ្ងៃនេះថា កាលពីថ្ងៃជាង២០ ខែកក្ដដា ឆ្នាំ២០១៧កន្លងទៅឪពុកចុងគាត់ បានឡើងទៅលើដេកអោបស្ទាប និងយកដៃស្ទាបអង្អែលប្រដាប់កូនស្រីគាត់ ហើយកូនស្រីភ័យខ្លាចមិនហ៊ាននិយាយ ទើបថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កូនស្រីដាច់ចិត្តប្រាប់គាត់ ពេលនោះគាត់ក៏ជិះម៉ូតូឌុបទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន ដើម្បីសុំអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់របស់ម្ដាយ និងក្មេងស្រីរងគ្រោះ ដោយលោកមិនបានប្រព្រឹត្តកំហុសចូលការចោទប្រកាន់ ហើយក្មេងស្រីដូចជាចៅបង្កើតអញ្ចឹង។ គាត់ថា ក្រោយប្រពន្ធគាត់ស្លាប់រយៈពេលជិត៤ឆ្នាំហើយ តែងតែរកលុយចិញ្ចើម និងឲ្យលុយក្មេងស្រីរហូត ហើយមានពេលខ្លះ គ្រាន់តែថើបលេងក្នុងការដូចជាឪពុក និងតាទេ មិនមានគំនិតលើសពីអ្វីទេ តែបើសិនជាមានមែន ចឹងដឹងតាំងពីមុនរយៈពេល១ខែ ទើបមកដាក់ពាក្យបណ្ដឹងលើរូបគាត់ទៅវិញ។
នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន បានប្រាប់ថា ការឃាត់ខ្លួន បុរសសង្ស័យក្រោយពីស្រ្តីម្ដាយក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្ដឹងថា លោកជីតាចុង ប្រើដៃស្ទាបអង្អែលប្រដាប់ភេទកូនស្រីគាត់ រយៈពេល១ខែហើយ តែកូនស្រីទើបព្រឹកថ្ងៃនេះ ទម្លាយការពិត៕