(ភ្នំពេញ)៖ លោក Sourm Savy (វីរ៉ាដែត) អ្នកជំនួញមួយរូបនៅកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានបើកសម្ពោធ និងដាក់លក់ជា ផ្លូវការនូវហាង ឆបឆាហ៍ តែបៃតង តែក្រហម កាហ្វេ និងភេសជ្ជៈជំនួយកម្លាំងជាផ្លូវការ សាខាទឹកល្អក់២ ដែលមានទីតាំងនៅតាមបណ្តោយផ្លួវ១៥០ កែងផ្លូវ២៧៥ ខាងត្បូងអាគារថ្មី នៅជិតសាលកវិទ្យាអាស៊ីអឺរ៉ុប ខណ្ឌទួលគោក បន្ទាប់ពីបានសម្ពោធសាខាគោលកាល ពីប៉ុន្មានថ្ងៃមុននេះ ដែលទាំងអស់នេះបង្ហាញ ពីភាពរីកចម្រើន នៃវិស័យឯកជននៅកម្ពុជា។
ការសម្ពោធ និងដាក់លក់នូវហាងតែបៃតង តែក្រហម កហ្វេថ្មី ឆបឆាហ៍ សាខាទឹកល្អក់២នេះ ដើម្បីមប្រើដល់សេចក្តីត្រូវការរបស់អតិថិជន ដែលនិយមគាំទ្រហាង ឆបឆាហ៍ តែបៃតង តែក្រហម កាហ្វេ និងភេសជ្ជៈជំនួយកម្លាំងកាន់តែមានសន្ទុះខ្លាំងឡើងនោះ។
លោកបានបន្តថា ការដាក់លក់នូវហាងតែបៃតង តែក្រហម កាហ្វេ និងភេសជ្ជៈនេះ មានរយៈពេលជិត១ឆ្នាំ ហើយដែលក្រុមហ៊ុន ត្រេឌីង ឯ.ក បានទិញ Franchise ពីប្រទេសថៃ ដើម្បីមកវិនិយោគផ្នែក តែបៃតង តែក្រហម ការហ្វេ និងភេសជ្ជៈជំនួយកម្លាំងស្មារតីដល់អតិថិជន ដែលគាំទ្រហាង តែបៃតង ឆបឆាហ៍ មិនឲ្យខកបំណងឡើយ។ ដោយសារតែហាងតែបៃតង ឆបឆាហ៍នេះ មានភាពល្បីល្បាញ និងមានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា ទើបលោក Sourm Savy សម្រេចចិត្តបើកហាងបន្ថែមទៀត។ ឆបឆាហ៍ មាននៅប្រទេស ថៃ មីយ៉ាន់ម៉ា និងឡាវ ដែលមានជាង៤០០សាខាផងដែរ។
លោក Sourm Savy បានបន្តថា ឆបឆាហ៍ មានអ្នកចូលចិត្តញុំាច្រើន ហើយតម្លៃក៏មានលក្ខណៈធូរថ្លៃ ជាងហាងតែបៃតង តែក្រហម និងកាហ្វេហ្វ្រែនផ្សេងៗ ដោយមួយកំប៉ុងត្រឹមតែ៤៥០០រៀលប៉ុណ្ណោះ គ្រប់រសជាតិ ហើយបរិមាណច្រើនទៀត (កែវវែង)។
ក្រុមហ៊ុន ឆបឆាហ៍ ជាក្រុមហ៊ុន ដែលនាំមកនូវភេសជ្ជៈរសជាតិបែបថ្មី គឺតែបៃតង និងការហ្វេធម្មជាតិ និងភេសជ្ជៈជាច្រើនមុខទៀតជាង៤០រសជាតិ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់វ័យ ជាពិសេសតម្លៃដែលធ្វើឲ្យអតិថិជនចំណាយប្រាក់តិច តែអាចទទួលបាននូភេសជ្ជៈ ដែលមានហ្វ្រែនម៉ាកល្បីផងដែរ និងមានការថែមជូនសម្រាប់អតិថិជនទិញភេសជ្ជៈពី ឆបឆាហ៍ចាប់ពីពីរកែវ និងថែមជូន១កែវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
លោក Sourm Savy បានបន្ថែមទៀតថា នៅប្រទេសកម្ពុជាហាងតែបៃតង ឆបឆាហ៍ ចាប់ផ្តើមសម្ពោធ និងដាក់លក់ជាផ្លូវការ ដំបូងក្នុងឆ្នាំ២០១៦ រហូតមកដល់នឹងពេលនេះ ហាងតែបៃតង ឆបឆាហ៍ មាន៧សាខានៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួនហើយសម្រាប់ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុនហាងទែបៃតង ឆបឆាហ៍ នឹងមានគម្រោងរហូតដល់ទៅ២០សាខាបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជនផងដែរ។
ក្រុមហ៊ុន ឆបឆាកម្ពុជា មានសាខាសរុបជាង៤០០សាខានៅប្រទេសថៃ និងដំណើរការជំនួន៤ប្រទេសគឺ ថៃ កម្ពុជា ម៉យ៉ាន់ម៉ា និងឡាវ។ ចំណែក អាស្រ័យដ្ឋានក្រុមនៅប្រទេសកម្ពុជា មានទីតាំងផ្ទះលេខ A6EOE1 ផ្លូវបេតុង ភូមិបឹងស្រឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។
ក្រុមហ៊ុន ឆបឆាកម្ពុជា មានសាខាដែលកុំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួន៧ដែលកំពុងដំណើរអាជីវកម្មរបស់ខ្លួនរួមមាន៖
ទី១៖ ឆបឆ សាខាគោល ស្ថិតនៅវត្តភ្នំ ផ្ទះលេខ៣៥ ផ្លូវ៩០ ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី២៖ ឆបឆា សាខាទួលគោក ស្ថិតនៅផ្លូវ៥៩២ ទល់មុខសាលាអន្តរជាតិប៉េកាំង, ទី៣៖ សាខាទួលស្វាយព្រៃ ស្ថិតនៅលើផ្លូវលេខ ៣៣៨ ក្រោយពេទ្យវិសាលសុខ ជាប់ហាង Mos3, ទី៤៖ ឆបឆា សាខាសកលវិទ្យាល័យភូមិន្ទ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខក្លោងទ្វារសកលវិទ្យាល័យ ជាប់វីងវេរលុយ, ទី៥៖ ឆបឆា សាខាជ្រោយចង្វារ ស្ថិតនៅតាមផ្លូវ កែវ ចិន្តា ជិតសាកលវិទ្យាល័យន័រតុន ឈៀងខាងកើតចំងាយ៥០ម៉ែត្រ, ទី៦៖ ឆបឆា សាខាទួលសង្កែ ស្ថិតនៅជិតវត្តទួលសង្កែ ចុះពីផ្លូវរថភ្លើងចំងាយ១០ម៉ែត្រ នៅខាងស្តាំដៃ លើផ្លូវអក្សរ T, និងទី៧៖ ឆបឆា សាខាទីរួមខេត្តសៀមរាប ស្ថិតនៅខាងជើងវិទ្យាល័យ អង្គរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន និងមានគម្រោងបើកសាខាដើម្បីដំណើរការអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅទីមួយចំនួនក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលមួយចំនួនរួមមាន៖
ទី១៖ ឆបឆា សាខាវិទ្យាល័យចតុមុខ (ខាងជើងសាលា), ទី២៖ ឆបឆា សាខាទួលសង្កែ២, ទី៣៖ ឆបឆា សាខាចោមចៅ, ទី៤៖ ឆបឆា សាខាច្បារអំពៅ (ក្នុងបូរីប៉េងហួត), ទី៥៖ ឆបឆា សាខាទីរួមខេត្តតាកែវ, ទី៦៖ ឆបឆា សាខាទីរួមខេត្តបាត់ដំបង, និងទី៧៖ ឆបឆា សាខាទីរួមស្រុកស្គន់ ខេត្តកំពង់ចាម៕