(ភ្នំពេញ)៖ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh news ទទួលបាននៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នំា២០១៧ ចាប់ពីខែមករា ដល់ខែកក្កដា មានអ្នកជំងឺជាប្រជាពលរដ្ឋ និងកម្មករ-កម្មការនីចំនួន២០,៤១៣នាក់ ទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺ ដែលបានបង់ថ្លៃជួសដោយបេឡាជាតិរបបសន្ដិសុខសង្គម (ប.ប.ស) ផង និងដោយឥតគិតថ្លៃផង នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងខេត្តកំពង់ស្ពឺ។

ក្នុងនោះរួមមាន៖ កម្មករ-កម្មការិនីដែលទទួលសេវាសុខភាពមាន ៦,៩២៧នាក់, កម្មករ-កម្មការិនីដែលទទួលបានសេវាសុខភាព តាមរយៈ ប.ស.ស មាន ៥,០២៧នាក់ និងជនក្រីក្រមកទទួលសេវាសុខភាព តាមរយៈមូលនិធិសមធម៌មាន ៨,៤៥៩នាក់។

ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ៖