(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល និងក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានបង្ក្រាបការនាំសាច់មាន់មាន់ខូចគុណភាព ចំនួន១០២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ ហើយបានយកដុតកម្ទេចចោលតែម្តងនៅរសៀលថ្ងៃដដែលនេះ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Fresh News ថា «សាច់មាត់ខូចគុណភាព ទាំងនេះ ត្រូវមន្រ្តីយើងចាប់បាន នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃនេះ បន្ទាប់ពីមន្រ្តីជំនាញបានស៊ើបអង្កេតឃ្លាំមើលជាប្រចាំទើបឈានដល់ធ្វើការបង្រ្កាបបានតែម្តង ហើយមន្រ្តីរបស់យើង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្រ្តីគយយកទៅដុតបំផ្លាញចោលតែម្តង នៅក្នុងបរិវេណកាស៊ីណូ នៅវេលាម៉ោង៣រសៀល»។

ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែន កម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញ ខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃ ដល់អ្នកប្រើប្រាស់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ លោកបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញ