(ភ្នំពេញ)៖ ថ្មីៗកន្លងទៅនេះ គ្រឿងសំអាង «រ៉េវឡន» បានធ្វើការបើកសម្ពោធដំណើរការ អាជីវកម្មឡើងវិញ នៅបញ្ជារសាខាផ្សារសូរិយា បន្ទាប់ពីធ្វើការផ្លាស់ប្ដូរទីតាំង ទៅជាន់ទី១ជាមួយនឹងបានផ្លាស់ប្ដូរ មុខមាត់យ៉ាងល្អប្រណិតបរិវេណធំទូលាយ ប្រកបដោយផាសុកភាព។
នៅក្នុងពិធីបើកសម្ពោធជាថ្មីនេះ គេសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន អ្នកឯកទេសផាត់មុខល្បីៗ រួមទាំងតារាបង្ហាញម៉ូត ដ៏ស្រស់សោភា បានដើរការបង្ហាញជូន នៅឈុតផលិតផលថ្មីៗ ជូនទស្សនាទៀតផង។
ដើម្បីថ្លែងអំណរគុណ ដល់ការគាំទ្ររបស់អតិថិជន «រ៉េវឡន» ក៏បានបង្កើត ផ្ដល់ជូននូវការបញ្ចុះតំលៃពិសេស ដល់ទៅ ៣០% សំរាប់រយៈពេលពេញ មួយថ្ងៃតែម្ដងរួមទាំងការចាប់ឆ្នោត ផ្ដល់រង្វាន់ជាច្រើនរង្វាន់ទៀតផង។ ចាប់ពីពេលនេះតទៅ អតិថិជនអាចទៅជាវផលិតផលរ៉េវឡន ក៏ដូចជាសេវាកម្មលាបសក់ ផាត់មុខនៅបញ្ជារផ្សារសូរិយា បានដូចធម្មតាវិញហើយ៕