(ភ្នំពេញ)៖ សម្រែកហ៊ោរកញ្ជ្រៀវគាំទ្រអត្តពលិកខ្មែរ បានបន្លឺឡើងនៅពហុកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី នៅពេលក្បួនដង្ហែរអត្តពលិកខ្មែរ កាន់តែខិតមកជិតវេទិការ ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

លោក ពូ ឈីវ អាយុ ៣៤ ឆ្នាំ ដែលមានវត្តមាននៅក្នុងពិធីនោះដែរ បានបង្ហាញពីការគាំទ្ររបស់គាត់ចំពោះអត្តពលិកខ្មែរ តាមរយៈការក្រោកឈរឡើង ក្រវីទង់ជាតិខ្មែរ ជាមួយសម្រែកមោទនភាពខ្មែរ យ៉ាងរន្ធើនម្តងហើយម្តងទៀត បានឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមោទនភាពខ្លាំងណាស់ នៅពេលដែលឃើញក្បួនរបស់កីឡាករយើងធ្វើដំណើរមកកៀកវេទិការ។ ពួកគេម្នាក់ៗ សុទ្ធតែបានហ្វឹកហាត់ស្វិតស្វាញជាទីបំផុត ទំរាំបានមកដល់ដំណាក់កាលនេះ ហើយខ្ញុំពិតជាមានក្តីរំភើបណាស់ដែលបានមកគាំទ្រពួកគាត់ដល់ទីនេះផ្ទាល់»

សូមបញ្ជាក់ថា លោក ពូ ឈីវ គឺជា អ្នកមានសំណាងមួយរូបក្នុងចំណោមប្រាំរូបផ្សេងទៀតដែលបានឈ្នះដំណើរកំសាន្តពីការប្រកួតច្រៀងចម្រៀង ដើម្បីមានឱកាសចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡំពួរនេះ។ ការប្រកួតនេះគឺជាផ្នែកមួយនៃយុទ្ធនាការទីផ្សារ «ឆន្ទះយើងបេះដូងយើងរបស់ស្រាបៀរអង្គរ» ដែលត្រូវបានចេញផ្សាយ ដើម្បីអបអរអត្តពលិកជាតិចូលរួមកីឡាស៊ីហ្គេមលើកទី២៩ ដែលជាកិច្ចការសហការគ្នា ជាមួយគណកម្មាធិការជាតិអូឡាំពិកម្ពុជា។

នៅក្នុងយុទ្ធនាការទីផ្សារនេះ ស្រាបៀរអង្គរបានសហការជាមួយសិល្បៈករល្បីៗ ជាច្រើនរូបដើម្បីផលិតចម្រៀងមួយបទ ក្រោមចំណងជើងថា «កម្លាំងចិត្តបេះដូងខ្មែរ» ដើម្បីកៀងគរឲ្យមានការគាំទ្រ អត្តពលិកជាតិក្នុងការប្រកួតស៊ីហ្គេមលើកនេះ។ បទចម្រៀងនេះបានបង្ហាញឲ្យឃើញពីខ្លឹមសារដ៏សំខាន់អំពីបេះដូងខ្មែរ ពោល គឺឆន្ទះក្នុងការប្រឹងប្រែងហ្វឹកហាត់ ឥតសំចៃរបស់អត្តពលិក ដើម្បីដណ្តើមយកជ័យជំនះ មុននឹងឈានដល់ការប្រកួតនីមួយៗ។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារហូតដល់ទៅជាង ២.២លាននាក់ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ដំបូងនេះយុទ្ធនាការនេះ ហើយចម្រៀងវីដេអូនេះបានក្លាយជាប្រធានបទមួយរបស់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។

ក្នុងយុទ្ធនាការនេះដែរ ស្រាបៀរអង្គរក៏ទទួលបានវីដេអូចម្រៀងពី ហ្វែន ដែលបានច្រៀងវគ្គរឺហ្វ្រាំងនៃចម្រៀងនោះ ដើម្បីជាការបង្ហាញឲ្យឃើញពីការគាំទ្រដល់អត្តពលិកជាតិ។ វីដេអូទាំងប្រាំរបស់ជ័យលាភីទាំងអស់នោះមានអ្នកទស្សនាយ៉ាង រហូតដល់ទៅ ៥០០,០០០ ដង ផងដែរ។

ចំណែកឯអ្នកឈ្នះមួយរូបទៀត គឺ ប្អូនប្រុសរបស់លោក ភួង សុភ័ក្រ ដែលបានមកទស្សនាជាមួយប្អូនស្រីរបស់គាត់បានឲ្យដឹងថា «ខ្ញុំពិតជារំភើប និងប្លែកអារម្មណ៍មែនទែន ដែលបានមកទស្សនាកីឡាស៊ីហ្គេមផ្ទាល់ ហើយជាពិសេសបានស្រែកហ៊ោរលើកទឹកចិត្តដល់កីឡាករកម្ពុជា យ៉ាងដូច្នេះ។ ខ្ញុំចង់ឲ្យកីឡាករខ្មែរទាំងអស់ដឹងថា ដោយគ្រាន់តែឃើញពីឆន្ទះ និងការខំប្រឹងប្រែងរបស់គាត់ពួកគាត់ យើងមានមោទនភាពលើពួកគាត់រួចស្រេចទៅហើយ។ សម្រាប់ពួកខ្ញុំលទ្ធផលគឺជារឿងមួយ តែអ្វីដែលមិនអាចខ្វះបាននោះគឺឆន្ទះ ពោលគឺ ឆន្ទះដែលផុសចេញពីបេះដូងពិតៗ»។

បន្ថែមពីលើទស្សនីយ៍ភាព ភ្លើងចម្រុះពណ៌ដ៏ស្រស់បំព្រង រួមនឹងការសម្តែងជាទីគយគន់ជាច្រើនមក អ្នកឈ្នះដំណើរកំសាន្តទាំងអស់ បានទទួលភាពរីករាយ ពីដំណើរកំសាន្តជុំវិញទីក្រុងកូឡាឡំពួរ វិញម្តងជាមួយទិដ្ឋភាពថ្មីៗ រួមនឹងការថតរូបអនុស្សាវរីយិ៍ជាមួយទីតាំងល្បីៗ និងភ្លក្សម្ហូបអាហារដ៏មានរសជាតិជាច្រើនទៀតផង។

នៅក្នុងស៊ីហ្គេមលើកទី២៩នេះ គេសង្កេតឃើញមានការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិជាច្រើន ក្នុងនោះមានការប្រកួតរហូតដល់ទៅ ៤០៥ កម្មវិធីផ្សេងៗគ្នា រួមមាន៣៨ វិញ្ញាសារ ក្នុងនោះកម្ពុជាយើង បានចូលរួមប្រកួតក្នុង ២៤ វិញ្ញាសារ។

សម្រាប់ព័ត៌មានថ្មីៗ ស្តីពីលទ្ធផលការប្រកួត សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអង្គរ fb.com/AngkorBeerOfficial៕