(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតប្រជែង យ៉ាងស្វិតស្វាញទីបំផុត បានរកឃើញអ្នកឈ្នះរង្វាន់ទឹកប្រាក់៥០០ដុល្លារ ពីការរចនាហាងកាហ្វេ​ Café Bonjour ដោយបានទៅលើយុវជនម្នាក់ឈ្មោះ សាន សុខមាន ដែលបានបង្ហាញស្នាដៃ សិល្បៈរចនាតំបន់ប្រាសាទ​សម្បូរព្រៃគុក ដែលទើបតែបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលថ្មីៗកន្លងមកនេះ។

ការប្រគល់ទឹកប្រាក់ចំនួន៥០០ដុល្លារ ពីការរចនាម៉ូដហាងកាហ្វេ Café Bonjour នេះ ត្រូវបានធ្វើឡើង នាថ្ងៃសម្ពោធជាផ្លូវការ​របស់​ហាងការហ្វេ Café Bonjour ដោយការប្រកួតប្រជែងនោះ ក៏មានបេក្ខជនចំនួន៤នាក់ទៀត ត្រូវបានទទួលរង្វាន់។

ហាងកាហ្វេ Café Bonjour ត្រូវបានបើកសម្ពោធជាផ្លូវការ នៅក្នុងស្ថានីយសាខានាងគង្ហីង របស់ក្រុមហ៊ុនឥន្ធនៈតូតាល់កម្ពុជា។ Café Bonjour ជាកាហ្វេស្ទាយបែបបារាំង បានចាប់ផ្តើមដំបូងជាមួយនឹង ការប្រកួតការរចនាលើកែវ Café Bonjour។

លោក Asif IQBAL នាយកគ្រប់គ្រងក្រុមហ៊ុនតូតាល់កម្ពុជា បានថ្លែងឲ្យដឹងថា «ការប្រកួតនេះចាប់ផ្តើមដ៏ពិសេសមួយ នៅក្នុងអាជី​វកម្មដែលអាចមានឱកាស ចូលរួមគំាទ្រដល់វិស័យសិល្បៈនៃការរចនា។ គោលបំណងក្នុងការបើកហាងកាហ្វេនេះ គឺផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញកាហ្វេ ក៏ដូចជាទំនិញផ្សេងនៅកន្លែងតែមួយ ដែលបន្ថែមពីលើការចាក់សាំងរបស់ពួកគាត់»។

លោក Asif IQBAL បានបន្ថែមទៀតថា «ការនិយមកាហ្វេ គឺត្រូវបានទទួលស្គាល់និងមានសន្ទុះ យ៉ាងខ្លាំងនៅក្នុងទីក្រុង។ កម្ពុជា​ជាប្រទេសមួយសមនឹងទទួល បាននូវផលិតផលកាហ្វេល្អបំផុត នៅលើទីផ្សារហើយហាងកាហ្វេ Café Bonjour និងក្រុមហ៊ុនតូតាល់​កម្ពុជា តែងតែនាំមកនូវផលិតផល និងសេវាកម្មដ៏ល្អបំផុតដល់អតិថិជន»។

អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះសម្រាប់អ្នកចូលចិត្តកាហ្វេគ្រប់គ្នាអាចរីករាយនឹង Café Bonjour’s espresso ដ៏ឈ្ងុយឆ្ងាញ់ Smoothies ដ៏មានរសជាតិ និងអាហារសម្រន់ព្រមទាំង មានការបញ្ចុះតម្លៃ២០ភាគរយ លើភេសជ្ជៈប្រភេទ Smoothies&Frappe ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ៕