(ភ្នំពេញ)៖ បន្ទាប់ពីសម្រាករយៈពេល៣ម៉ោងកន្លះរួចមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី១នេះ ត្រូវចូលបន្ទប់ប្រឡងវិញ នៅពេលរសៀល ដោយចាប់ផ្តើមប្រឡងនៅម៉ោង២៖០០នាទី។
មុខវិជ្ជាដំបូងនាពេលរសៀលនេះ គឺត្រូវប្រឡងរយៈពេល៩០នាទី ចាប់ពីម៉ោង២៖០០នាទី ដល់៣៖៣០នាទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា គីមីវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា ភូមិវិទ្យា។
សម្រាប់មុខវិជ្ជាទី២ គឺត្រូវប្រឡងរយៈពេល៦០នាទី នៅម៉ោង៤៖០០នាទី ដល់ម៉ោង៥៖០០នាទី គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម សុទ្ធតែត្រូប្រឡងវិញ្ញាសា ភាសាបរទេសដូចគ្នា។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕