(ភ្នំពេញ)៖ ក្រុមហ៊ុន H & Y Toy in Cambodia បានបើកលក់ជាផ្លូវការហើយ ដែលនាំមកនូវឧបករណ៍កំសាន្តរបស់កុមារ យ៉ាងសំបូរបែប ថែមទាំងមានគុណភាពខ្ពស់ជាប់ធន់ និងប្រើដោយបច្ចេកវិទ្យាទំនើបៗ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដែលទីតាំងស្ថិតនៅ ផ្ទះលេខ៤៨ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងពិធីសម្ពោធលោក ហេង ចំរើន ប្រធានក្រុមហ៊ុន H & Y Toy in Cambodia ដែលបានទទួលសិទ្ធ ក្នុងការនាំចូលនូវសំភារៈខាងលើនេះ បានឲ្យដឹងថា Toy គឺជាក្រុមហ៊ុនល្បីល្បាញ តាំងពីឆ្នាំ២០០៧ ខាងផ្នែកផលិតឧបករណ៍កំសាន្តរបស់កុមារ ដែលមានការទទួលស្គាល់ កំរិតស្តង់ដារ ឥលូវនេះ H & Y Toy in Cambodia បាននាំចូល និងបើកលក់ដំបូងគេបង្អស់ ក្នុងទីផ្សារកម្ពុជាហើយ។
លោក ហេង ចំរើន បានបន្តថា សម្ភារៈលេងសម្រាប់កូនក្មេងចាប់ពីអាយុ២ឆ្នាំ ជាច្រើនប្រភេទដូចជា៖ កង់ រទះ ម៉ូតូ ឡាន ដែលប្រើថាមពលអាគុយ រួមទាំងសម្ភារៈជាច្រើនទៀត។ ជាពិសេសជាងនេះ H & Y Toy in Cambodia ក៏មាននូវសម្ភារៈក្មេងលេង ដែលមានប្រយោជន៍ ជួយបង្កើនចំណេះដឹងសម្រាប់កុមារ។
លោក បានបន្ថែមទៀតថា «ដោយសារតែយើងសំឡឹងឃើញ ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាសព្វថ្ងៃនេះ មានសន្ទុះខ្លាំងនៅកម្ពុជា ដែលស្របពេលប្រទេសមានសុខសន្តិភាព ហើយសម្រាប់ផលិតផលរបស់ក្រុមហ៊ុនថយ «Toy» នេះ គឺជាផលិតផលល្បីទំាងគុណភាព រួមទាំងតំលៃដែលអាចផ្តល់ ការកំសាន្តសម្រាប់កុមារ ចាប់ពីអាយុ២ឆ្នាំនិងជួយបង្កើនភាពវៃឆ្លាតរបស់ពួកគេផងដែរ»។
សូមបញ្ជាក់ផងដែរថា H & Y Toy in Cambodia ក៏មានទទួលរៀបចំ Play Ground (សួនកំសាន្តសំរាប់កុមារ) នៅតាមសាលាឬទីតាំងផ្សេងៗ ទៅតាមតំរូវការ។ សម្ភារៈក្មេងលេងនៅ H & Y Toy in Cambodia មានគុណភាពខ្ពស់ជាប់ធន់ ប្រើដោយបច្ចេកវិទ្យាទំនើបៗ ថែមទៀតផង។
H & Y Toy in Cambodia ផ្តល់ជូនអតិថិជននូវតំលៃដែលមិនធ្លាប់មាន ពីរោងចក្រផ្ទាល់តែម្តង នាឱកាសនៃការបើកសម្ពោធនេះ គឺមានកម្មវិធីពិសេស ចែកជូនលុយម្នាក់៥ដុល្លារ សម្រាប់ភ្ញៀវដែលអញ្ជើញមក ទីតាំងផ្ទាល់ចាប់ពីថ្ងៃដែលបើកជាផ្លូវការរបស់ H & Y Toy in Cambodia ជារៀងរាល់ថ្ងៃសៅរ-អាទិត្យ ព្រមទាំងការលក់បញ្ចុះ តំលៃពិសេសចាប់ពី ថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ រយៈពេល២សប្តាហ៍ពេញ៕