Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញប្រកាសអភិបាល និងអភិបាលរងស្រុកប្រាសាទសំបូរ, លោក អ៊ុត វណ្ណរ៉ា ត្រូវបានតែងតាំងជាអភិបាលស្រុក ជំនួសលោក ខៀវ ប៉ាង

21-08-2017 12:34

(កំពង់ធំ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីប្រកាសតែងតំាងលោក អ៊ុត វណ្ណរ៉ា ជាអភិបាលស្រុក ជំនួសលោក ខៀវ ប៉ាង និងលោក ម៉ាន់ សារ៉ាក់ ជាអភិបាលរងស្រុកប្រាសាទសំបូរ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករផងដែរ។

លោក សុខ លូ បានថ្លែងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ត្រូវយកចិត្តទុកដាក់ធ្វើការងារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។

លោក សុខ លូ បានបន្តថា «តួនាទីរបស់មន្ត្រីទំាងអស់ គឺគ្មានប្លង់កម្មសិទ្ធនោះទេ វាគឺជារបស់ក្រៅខ្លួនហើយសូមឲ្យអង្គភាពទំាងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង»

អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានប្រាសាទសំបូរ មិនមែនដូចតំបន់ប្រាសាទសំបូរព្រៃគុកដូចពីមុនទេ ព្រោះតំបន់នេះ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះក្នុងនាមជាអាជ្ញាធរស្រុក ត្រូវមានការយកចិត្តទុកដាក់ដោយផ្តោតសំខាន់លើក សន្តិសុខ អនាម័យ អាហារដ្ឋាន និងសេវាស្នាក់នៅ និង បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ៕