(ភ្នំពេញ)៖ ការប្រឡងមុខវិជ្ជាទី២ រយៈពេល៩០នាទី ចាប់ពីម៉ោង៩៖០០នាទី ដល់ម៉ោង១០៖៣០នាទី ក្នុងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជា ជីវវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា។
បន្ទាប់ពីបញ្ចប់ការប្រឡងមុខវិជ្ជាទី២នេះ បេក្ខជននឹងត្រូវឈប់សម្រាក ដើម្បីទទួលទានអាហារថ្ងៃត្រង់ រង់ចាំការប្រឡងនៅម៉ោង២រសៀល ដែលត្រូវប្រឡង២មុខវិជ្ជាផងដែរ។
សម្រាប់ការប្រឡងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ពេលរសៀលរួមមាន៖
ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គីមីវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។
ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ភូមិវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕