នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ខណៈដែលមេបញ្ជាការចាស់ ត្រូវផ្លាស់ទៅខេត្តកំពង់ឆ្នាំង
21-08-2017 09:09
(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។
ពិធីប្រកាសនោះ លោកវរសេនីយ៍ឯក ហែម បូណារ៉ែល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដែលត្រូវផ្ទេរទៅជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ៕