Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រឡងបាក់ឌុប៖ មុខវិជ្ជាប្រឡងដំបូងចាប់ផ្តើម នៅម៉ោង៧៖៣០នាទី, ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា រយៈពេល១ម៉ោង

21-08-2017 07:30

(ភ្នំពេញ)៖ នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី២១ ខែសីហានេះ ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ផ្តើមការសំណេរ សម្រាប់មុខវិជ្ជាដំបូង ក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេស។

មុខវិជ្ជាដំបូង ត្រូវចាប់ផ្តើមនៅម៉ោង៧៖៣០នាទី ដល់ម៉ោង៨៖៣០នាទី ពោលគឺមានរយៈពេល១ម៉ោង ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។

សូមជម្រាបថា នៅព្រឹក ថ្ងៃទី២១ ខែសីហានេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស បានបើកទទួលស្វាគមន៍ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) ហើយ។

ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។ ការប្រកាសលទ្ធផល នឹងធ្វើនៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕