(ភ្នំពេញ)៖ នៅសល់តែមួយយប់ទៀតទេ ទ្វារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងបើកទទួលបេក្ខជនប្រឡងហើយ ខណៈនេះដែរក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសពីបទប្បញ្ញត្តិចំពោះបេក្ខជន និងបុគ្គលិកអប់រំ ដែលត្រូវបានអនុញ្ញាត និងមិនអនុញ្ញាតិ ឲ្យប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងមណ្ឌលប្រឡង។
បទប្បញ្ញត្តិបានចែងថា បុគ្គលដែលមានសិទ្ធិយកចូល និងប្រើប្រាស់ឧបករណ៍ទាំងនោះ រួមមាន៖
* គណៈមេប្រយោគទូទាំងប្រទេស
* អ្នកសង្កេតការណ៍នៃអង្គភាពប្រឆាំអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
* ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងនីមួយៗ
* ប្រធានមណ្ឌលប្រឡងនីមួយៗ
* ប្រធានសន្តិសុខប្រចាំមណ្ឌលប្រឡងនីមួយៗ។ អ្នកទាំងអស់គ្នាខាងលើ ក៏ត្រូវមានប័ណ្ណស្គាល់ខ្លួនផងដែរ។
បុគ្គលដែលគ្មានសិទ្ធិយកចូល និងប្រើប្រាស់ឧបករណ៍ទាំងនោះរួមមាន៖
* បេក្ខជនប្រឡង
* អនុប្រធាន និងសមាជិកអប្បមាទ
* អនុប្រធានមណ្ឌល
* គណៈកម្មការកណ្តាល អ្នកត្រួតពិនិត្យអគារ អនុរក្ស សមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល៕
ខាងក្រោមនេះ ជាបទប្បញ្ញត្តិរបស់ក្រសួងអប់រំ៖