(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ ជាឈាមជរ័ជាកូនកសិករអ្នកបន្ទាយមានជ័យ​ ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តមន្ទាយមានជ័យបានអញ្ជើញចុះទៅសួរសុខទុក្ខ ប្រជាកសិករយើងដែលកំពុងប្រមូលភោគផលស្រូវ​ គឺនៅវាលស្រែ​ ត្រង់ចំណុចផ្លូវលំ ចុងប្រឡាយ វាលសាយសាម៉ន ឋិតនៅខាងលិចឃុំចំណោម ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានជួបសំណេះសំណាល ជាមួយប្រជាកសិករយើងសរុបចំនួន៣៥០នាក់ ប្រកបដោយបរិយាកាស​ ស្និទ្ធស្នាល នឹករលឹក​ក្រៃលែង​ ហើយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងអស់ទោះនៅទីណាក៏ដោយ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍ បានទទួលនូវសំណូមពរ​ និងដោះស្រាយជូនប្រជាកសិករយើងមានដូចខាងក្រោម ៖

១-ស្ដារ ប្រឡាយពីប្រឡាយព្រែកទៅដល់ភូមិចណោមខាងលិច ប្រវែង៥គីឡូម៉ែត្រ។
២-ដាក់ លូ៤កន្លែង ក្នុង១កន្លែង៩កង់នៅតាមផ្លូវចាស់។
៣-ធ្វើប្រឡាយថ្មីប្រវែង២គីឡូម៉ែត្រនៅខាងជើងផ្លូវ សាយសាម៉ន។
៤-ធ្វើប្រឡាយថ្មីប្រវែង២គីឡូម៉ែត្រនៅខាងត្បូូងផ្លូវសាយសាម៉ន។
៥-ស្ដារប្រឡាយនៅភូមិគោក ពន្លៃ ប្រវែង ៤គីឡូម៉ែត្រ។
៦-ដាក់លូ៨កង់និងចាក់ដីនៅបោះទន្លាប់(អស់ថវិកា១៣០០ដុល្លារ)។
៧-ជួសជុលផ្លូវពីភូមិចំណោមទៅសាយសាម៉ន
៨-ជួសជុលរោងសាលារៀនបណ្ដោះអាសន្ន ផ្តល់សង្ក័សីចំនួន២០០សន្លឹកនិងសរសររោងជាទ្រនាប់ដៃ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានជូនអំណោយដល់ប្រជាកសិករទាំង៣៥0នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ផងដែរ​៕