(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចការងារផ្លូវការនៅជប៉ុននាថ្មីៗនេះ ក្រៅពីបន្ថែមជំនួយហិរញ្ញប្បទាន រាប់រយលានដុល្លារ ដល់រាជរដ្ឋាភិបាល ហ៊ុន សែន ជប៉ុននូវបានបង្ហាញច្បាស់ អំពីជំហររបស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានសន្តិភាព និងដើរតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ពិតប្រាកដមួយទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានរំលឹកឡើងវិញទាំងអស់ អំពីស្នាដៃសមិទ្ធផលទាំងឡាយ ក្នុងកិច្ចសហការជួយជ្រោមជ្រែង ស្វែងរកសន្តិភាពឲ្យកម្ពុជា ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គគន្លឹះយ៉ាងសំខាន់មួយ មិនអាចខ្វះបាន ដែលមានជំហរទស្សនៈចក្ចុវិស័យច្បាស់លាស់ ឥតងាករេ ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព ជូនមាតុភូមិកម្ពុជារបស់ខ្លួន។
ក្រោយការបោះឆ្នោតសកល ១៩៩៣ (ដែលរៀបរៀងដោយ UNTAC) រហូតមកដល់បច្ចុប្បន្ននេះ ច្បាស់ណាស់ថា បើគ្មាននាយករដ្ឋមន្រ្តី ហ៊ុន សែន គឺកម្ពុជាមិនអាចមានសន្តិភាពបានទេ នោះគឺការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
សន្តិភាពនេះហើយ ដែលបាននាំមកនូវលទ្ធិប្រជាធិបតយ្យ ពិតប្រាកដ និងការអភិវឌ្ឍន៏នៅកម្ពុជា។ មិនមានការសង្ស័យអ្វីសោះទេ សំរាប់ជប៉ុនក្នុងការវាយតម្លៃ លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះជប៉ុនបានជួយកម្ពជា ក្នុងដំណើរការនេះ ហើយកម្ពុជាបានឆ្លងកាត់ការបោះឆ្នោត ជាច្រើនដងទាំងសកល អសកលហើយដែលអន្តរជាតិ បានចូលរួមសង្កេតការណ៍រាប់ម៉ឺននាក់ និងទទួលស្គាល់ថា ជាការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវ។
ជប៉ុនបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលជប៉ុន តែងជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែនជួយ NGOs ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដូចប្រទេសខ្លះនោះទេ។ ជប៉ុនសូមអំពាវនាវឲ្យប្រទេសទាំងនោះ (ដែលប្រទេសខ្លះជាមហាអំណាចផង) សម្លឹងឲ្យច្បាស់ និងសិក្សាឲ្យបានច្បាស់ពីកម្ពជា គឺកម្ពុជា ជាប្រទេសដែលគោរព នឹងដើរតាមលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនមែនជាប្រទេសកម្មុយនិស្ត ដូចប្រទេសលោកខាងលិចមួយចំនួន និង អាមេរិកតែងគិតនោះទេ។
អ្វីដែលពួគគេបាន និងកំពុងជួយ អង្គការក្រៅរដ្ឋាភិបាល NGOs មួយចំនួននៅកម្ពុជា ឲ្យបំផ្លាញរាជរដ្ឋាភិបាលនោះ គឹជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យ វ័យក្មេងនៅកម្ពុជា តាមរបៀបដែលគេហៅថា អំណាចប្រជាជន តាមចលនាបដិវត្តន៏ពណ៌ ដែលប្រទេសស្រឡាញ់បែបផែន ប្រជាធិបតេយ្យពិតប្រាកដ ដូចប្រទេសជប៉ុនមិនអាចទទួលយកបានឡើយ។ ព្រោះចលនាបដិវត្តន៍ពណ៌ ដែលអាមេរិក បាននិងកំពុងបង្កើតឡើង គឺបាននិងកំពុងបង្កមហន្តរាយ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ក្នុងពិភពលោកយ៉ាងធ្ងន់ធ្ងរ។
ចំពោះជប៉ុន ជំនួយទាំងឡាយដែលបានជួយដល់កម្ពុជា គឺសំរាប់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្តិភាព និងប្រជាធិបតេយ្យ មិនមែនជួយតាមរយះ NGOs ខ្លះ ដើម្បីបំផ្លាញប្រជាធិបតេយ្យនោះទេ។ ក្នុងគ្រប់កម្មវិធីបដិសណ្ឋារកិច្ចសំខាន់ៗ ថ្នាក់ដឹកនាំជប៉ុនជាច្រើនបានគូសបញ្ជាក់ថា «តាមធម្មតាក្នុងដំណើរការ ប្រជាធិបតេយ្យ គឺមិនអាចនឹងតម្រូវចិត្តមនុស្សគ្រប់ៗគ្នាបានទេ ប៉ុន្តែសំខាន់គឺសន្តិភាព និងស្ថេរភាពនយោបាយ ដែលត្រូវធានាឲ្យបាន។ នោះគឺអ្វីដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងធ្វើសព្វថ្ងៃ។
ដើម្បីធានាបានលិទ្ធិប្រជាធិបតេយ្យ ដ៏រឹងមាំនៅកម្ពុជា ជប៉ុននឹងបន្តជួយដល់សេដ្ឋកិច្ចកម្ពជា ឲ្យកាន់តែរីកចំរើន តាមរយៈការជំរុញការវិនិយោគទុនជប៉ុនមកកម្ពុជា ឲ្យកាន់តែច្រើនឡើង។
អ្នកវិនិយោគទុន និងធុរកិច្ចជប៉ុនជាច្រើន ដែលបានមករកស៊ីនៅកម្ពុជា បានឡើងថ្លែងក្នុងវេទិការវិនិយោគ កោតសរសើរចំពោះ បរិយាកាសវិនិយោគនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើន ថែមទៀតមកកម្ពុជា។
លោក ស៊ីនហ្សូរ អាបេ បានគូសបញ្ជាក់ច្បាស់ក្នុងជំនួបកំពូល ទ្វេភាគី អាបេ-ហ៊ុន សែនថា ជប៉ុននិងជួយឲ្យរដ្ឋាភិបាល ហ៊ុន សែន បន្តដឺកនាំសេដ្ឋកិច្ចមួយ ឲ្យកាន់តែជោគជ័យធំថែមទៀត ដោយជួយឲ្យកម្ពុជា ក្លាយជាប្រទេសដែលមាន «ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០»។ ទាំងនេះគឺពិតជាបានសបញ្ជាក់ថា ជប៉ុនដែលជាប្រទេសប្រជាធិបតេយ្យ ពិតប្រាកដដ៏ធំមួយ ក្នុងតំបន់ពិតជាបានផ្តល់នូវសច្ចធម៌ យុត្តិធម៌ដល់កម្ពុជានិង សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា យ៉ាងពិតប្រាកដ៕
ដោយ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ