(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបង្កើតវេទិកាអន្តរជាតិជាន់ខ្ពស់មួយ ស្ដីពីក្រវាត់និងផ្លូវ នៅរដ្ឋធានីប៉េកាំង សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្ពោះទៅរកសុខភាពផ្លូវសូត្រ ដោយបានឯកភាពដាក់ចេញគោលការណ៍រួមមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ។

គោលការណ៍នៃកិច្ចសហប្រតិបត្តិការទាំងនោះ គឺបង្កើតឡើងដោយឈរលើស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ សមាហរណកម្ម តម្លាភាព សមភាព ការរៀនសូត្រពីគ្នាទៅវិញទៅមក ផលប្រយោជន៍ទាំងសងខាង ការគោរពគ្នាទៅវិញទៅមក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើការពិគ្រោះយោបល់ ការខិតខំរួមគ្នា ការចែករំលែកផលប្រយោជន៍ ច្បាប់ បទប្បញ្ញត្តិ និងឱកាសស្មើៗគ្នាសម្រាប់ទាំងអស់គ្នា៕

ខាងក្រោមនេះ ជាគោលការណ៍រួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន៖